នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បានចុះអនុស្សរណៈយោគយល់ចំនួនពីរ ដែលរួមមាន ទី១អនុស្សរណៈនៃការយោគយល់គ្នានៃគម្រោង ថែទាំស្ពានហាលខាងលិចប្រាសាទអង្គរវត្ត និងទី២ អនុស្សរណៈនៃការយោគយល់គ្នា នៃគម្រោង បណ្ដុះបណ្ដាល និងស្រាវជ្រាវនៅរមណីយដ្ឋានអង្គរ។
កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក អូហ្គូស្ទីន សាលី (AUGUSTINE Sali) អធិការបតីសាកលវិទ្យាល័យសូហ្វីយ៉ា លោក យ៉ូស៊ីអាគី អីស៊ីហ្សាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសូហ្វីយ៉ា ដើម្បីការសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី អាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ ហ៊ុ រិទ្ធី, ហាប់ គឹមអាន
On 03 November 2023, APSARA National Authority and Sophia University of Japan signed two MoUs on the Project of Continuing for Maintenance Western Causeway of Angkor Wat and Human Resource Training at the Angkor site.
The event was presided over by H.E. Dr. PHOEURNG Sackona, Minister of Culture and Fine Arts and President of the Administrative Board of APSARA National Authority, H.E.Dr. HANG Peou, Director General of APSARA National Authority, Mr. AUGUSTINE Sali, Executive Managing Trustee for General Affairs of the Sophia University, Mr. Yoshiaki Ishizawa, President of the Asia Center for Research and Training of Human Resources, as well as heads and officials of the APSARA National Authority.
Article: Neang Samnang
Photos: Hum Rithy, Hap Kim An
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)