ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ជួសជុលរចនាសម្ពន្ធមួយចំនួនរបស់ខ្លោងទ្វារប្រាសាទអង្គរវត្ត ប៉ែកខាងកើត ដែលរងការខូចខាតឱ្យប្រសើរឡើងវិញ។
បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោកស្រី ភិន វិជ្ជាសច្ចរ៉ា មានប្រសាសន៍ថា ក្រុមការងារបានរៀបចំរៀបថ្មហោរជាង និងថ្មលើស៊ុមទ្វារទៅទីតាំងដើមវិញ។ ជាមួយគ្នានេះ ក្រុមការងារបានរៀបរន្ទាដើម្បីជួសជុលចំណុចកណ្តាលនៃដំបូលរបស់ខ្លោងទ្វារ និងពង្រឹងរចនាសម្ពន្ធខ្លោងទ្វារប្រាសាទអង្គរវត្តឱ្យទៅតាមទម្រង់ដើម៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា
The restoration team from the APSARA National Authority is working hard to repair some of the damaged structures at the Eastern entrance of Angkor Wat.
An archaeologist from the Department of Conservation of Monuments and Preventive Archaeology, Ms. Phin Vicheasachara, said the team had restored the stones of the pediment and the door frame to its original location. At the same time, the team prepared a scaffold to repair the center roof and strengthen the structure of the entrance to its original form.
Article: Chhay Phanny
Photos: Yi Sotha
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញនៅក្នុងព្រៃអង្គរ -APSARA National Authority and Angkor Thom District Administration Collaborate to Plant Trees in Angkor Forest- 04 June 2026
នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលស្រុកអង្គរធំ បានរៀបចំកម្មវិធីដាំកូនឈើ ក្នុងបំណងដើម្បីស្តារគម្របព្រៃឈើឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ។


