ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បន្តជួសជុលបង្គាន់ដៃនាគប្រវែងជិត២០ម៉ែត្រទៅខាងកើត នៃជណ្ដើរខាងត្បូងរបស់ប្រាសាទអង្គរវត្តថែមទៀត ក្រោយបានពង្រឹងរចនាសម្ពន្ធខឿន និងផ្នែកក្បាលនាគរួចរាល់។
បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ស៊យ សុភារិន្ទ ឱ្យដឹងថា បច្ចុប្បន្នសម្រេចបានការងារជួសជុលពង្រឹងគ្រឹះជណ្តើរ និងគ្រឹះបង្គាន់ដៃនាគ ដែលស្រុតចុះដោយសារទឹកហូរច្រោះ។ ជាមួយគ្នានេះ ក្រុមការងារក៏បានកាយកំណកដី បើកប្រព័ន្ធផ្លូវរំដោះទឹកបុរាណឡើងវិញ ការពារកុំឱ្យទឹកជ្រាបចូលតាមមុខដំណថ្ម ដែលជាហេតុធ្វើឱ្យគ្រឹះចុះខ្សោយបន្តទៀត។
លោក សុភារិន ឱ្យដឹងទៀតថា ក្រោយពីជួសជុលពង្រឹងគ្រឹះរួចហើយ ក្រុមការងាររៀបចំដាក់ទ្រនាប់ជើងនាគ និងក្បាលនាគឡើងវិញ។ ដោយឡែកនៅក្នុងការងារនេះ ក៏ត្រូវរើបង្កាន់ដៃនាគប្រវែង១៥ម៉ែត្របន្ថែមទៀត៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា
APSARA National Authority continues to restore the Naga balustrades at the southern ground floor of Angkor Wat
The restoration team from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority continues to repair the Naga balustrades for nearly 20 meters at the southern ground floor of Angkor Wat.
Archaeologist of the Department of Temple Preservation and Archeology, Mr. Say Sophearin, said that the restoration work has now been completed to strengthen the foundation of the stairs and the foundation of the Naga balustrades, which collapsed due to water flow. At the same time, the team also excavated the ground and restored the ancient water release system to prevent water from seeping through the stone gaps, which further weakened the foundation.
Mr. Sophearin added that after repairing and strengthening the foundation, the team will install the Naga balustrades back.
Article: Mr. Yi Sotha
Photos: Phouk Chea
Share:
Our Latest News
ដំណើរទស្សនកិច្ចក្រុមយុវជនក្នុងកម្មវិធីការបោះជំរំយុវជនជាសកលលើកទី១០ នៅប្រាសាទបន្ទាយស្រី -The 10th Global Youth Camp to visit Banteay Srei Temple-20 December 2024
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដំណើរទស្សនកិច្ចរបស់ក្រុមយុវជនក្នុងកម្មវិធីការបោះជំរំយុវជនជាសកល លើកទី១០ ឆ្នាំ២០២៤ ដែលមានយុវជនចំនួន២៨៥នាក់ ដឹកនាំដោយឯកឧត្ដម ចឹក លីម