អាជ្ញាធរជាតិអប្សរាបានរៀបចំសិក្ខាសាលាស្តីពី តួនាទីអ្នកគ្រប់គ្រងប្រាសាទ ជូនដល់មន្ត្រី បុគ្គលិកនៃនាយកដ្ឋានជំនាញ ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងប្រាសាទ ប្រកបដោយប្រសិទ្ធភាព -APSARA National Authority organized a workshop on the Role of Temple Management Officers for the specialized departments to strengthen the capacity to manage the temple effectively- 13 September 2023

Share Post:

កាលព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាមួយ ស្តីពី «តួនាទីអ្នកគ្រប់គ្រងប្រាសាទ» ជូនដល់ប្រធាន និងអនុប្រធាន ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងគោលបំណង ពង្រឹងសមត្ថភាពការងារ ប្រធាន អនុប្រធាន ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ឲ្យក្លាយជាអ្នកគ្រប់គ្រងប្រាសាទ ប្រកបដោយប្រសិទ្ធភាព។ សិក្ខាសាលានេះ បានរៀបចំឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នាបរិវេណនាយកដ្ឋានសណ្តាប់ធ្នាប់ ដោយមានសិក្ខាមចូលរួមចំនួន៥០នាក់។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលានោះថា នេះជាលើកទីពីរហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី«តួនាទីអ្នកគ្រប់គ្រងប្រាសាទ»នេះឡើង។ ដោយយល់ថាពិតជាសារៈសំខាន់ខ្លាំងណាស់ ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាផ្តល់ចំណេះដឹងបន្ថែមដល់អ្នកគ្រប់គ្រងប្រាសាទ។ ដោយធ្វើយ៉ាងណាធានាឲ្យបាននូវកិច្ចការពារ ការងារអភិរក្ស ការលើកតម្លៃសម្បត្តិវប្បធម៌ធម្មជាតិ ដោយសហការ ជាមួយដៃគូនានាដូចជា៖ អាជ្ញាធរខេត្ត ស្ថាប័នជាតិ ស្ថាប័នអន្តរជាតិ អង្គការជាតិ និងអន្តរជាតិនានា ដែលមានគោលដៅរួម ជាមួយអាជ្ញាធរជាតិអប្សរាក្នុងការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយនិរន្តរភាព។

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ អាជ្ញាធរជាតិអប្សរា មានក្តីរំពឹងថា សិក្ខាកាមដែលបានចូលរួម នឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីចាត់ចែងការងារប្រចាំថ្ងៃ រួមទាំងការងារ គ្រប់គ្រងមន្រ្តី-បុគ្គលិក ក្រោមឪវាទរបស់ខ្លួន កាន់តែប្រសិទ្ធភាពខ្ពស់។ ជាពិសេសសិក្ខាកាម ដែលត្រូវបានជ្រើសរើស ជាអ្នកគ្រប់គ្រងបាសាទបានយល់ជ្រួតជ្រាប លើការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផ្សេងៗទៀត ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា៕
អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក ហ៊ុ រិទ្ធី

APSARA National Authority organized a workshop on the Role of Temple Management Officers for the specialized departments to strengthen the capacity to manage the temple effectively

On 12 September 2023, the APSARA National Authority organized a workshop on the Role of Temple Management Officers for the specialized departments to strengthen the capacity to manage the temple effectively. The workshop is held for two days from 12 to 13 September 2023 at the Department of Public Order, with 50 participants.

Mr. Seng Sotheara, Director of the Department of Tourism Development and Culture of the APSARA National Authority, said at the opening of the workshop that this is the second time that the APSARA National Authority has organized this workshop because we realized that it is very important to increase the ability to manage daily work more effectively, as well as provide additional knowledge to the temple management officers. By ensuring the protection of conservation work, and the promotion of natural cultural heritage in collaboration with partners such as provincial authorities, institutions, and national and international organizations to work with APSARA National Authority in the conservation and sustainable development of the Angkor site.

After completing this training, the APSARA National Authority expects that the participants will gain more new knowledge and experience to manage their daily work, including managing their officers and staff under their supervision more effectively.

Article: Department of Research, Training, and Communication
Photos: Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn