អាជ្ញាធរជាតិអប្សរាបន្តជួសជុលនិងផ្គុំឡើងវិញចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែ-APSARA National Authority continues to repair and reassemble the Naga balustrade at the Banteay Samre temple- 25 July 2023

Share Post:

ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលចម្លាក់បង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ ស្ថិតនៅខាងជើង ឈៀងខាងកើតនៃប្រាសាទបន្ទាយសំរ៉ែ ដែលធ្លាក់បាក់ជាច្រើនកំណាត់រយៈពេលជាយូរមកហើយនោះឱ្យប្រសើរឡើងវិញ។ កិច្ចការងារជួសជុលនេះ ធ្វើឡើងដើម្បីលើកតម្លៃឡើងវិញនូវប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជា ធ្វើឱ្យមាននិរន្តរភាពសម្រាប់ការអភិរក្សប្រាសាទខ្មែរ។

ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាលោក ឡុង ណារី ពន្យល់ថា ការងារជួសជុលចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែនេះ បានចាប់ផ្តើមរយៈពេលជិត២ខែមកហើយ។ ក្រុមការងារបានប្រមូលបំណែកតូចធំរបស់ចម្លាក់ដើមមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ ដោយកំពុងតែខំប្រឹងប្រែងស្វែងរកបំណែកចម្លាក់ទាំងនេះមកពីទីផ្សេងៗតាមដែលអាចស្វែងរកបាន។

ក្រុមអ្នកបច្ចេកទេសពន្យល់ថា ការប្រើបំណែកថ្មថ្មីទៅប៉ះជាមួយនិងបង្កាន់ដៃនាគនោះ អាចធ្វើឡើងនៅត្រង់តែចំណុចណាដែលសំខាន់ខ្វះមិនបាន ហើយលុះណាតែពុំអាចស្វែងរកបំណែកដើមឃើញប៉ុណ្ណោះ។
ជាច្រើនឆ្នាំមកហើយ បង្កាន់ដៃនាគរបស់ប្រាសាទបន្ទាយសំរ៉ែ មានបញ្ហាប្រឈមខ្លាំងបណ្តាលមកពីកម្សោយរចនាសម្ពន្ធគ្រឹះមិនអាចទ្រទម្ងន់សង្កត់ ការបំផ្លាញដោយបរិស្ថានធម្មជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ និងកង្វះការថែទាំជាដើម។

លោក ឡុង ណារី ទៀតថា ការជួសជុលថ្ម ព្យាបាលថ្ម តភ្ជាប់បំណែកថ្មឡើងវិញនោះ គឺប្រើប្រាស់ការស្វានដាក់ស្នួលតភ្ជាប់បំណែកដងខ្លួននាគ។ ការជួសជុលនេះ ផ្តោតសំខាន់ទៅលើការដាប់ជើងទម្រចាស់ៗជាច្រើនបំណែក និងដងខ្លួននាគដែលបានប្រេះបែកទាំងស្រុងចេញពីគ្នាប្រឈមនឹងការរលំបាក់។ បន្ទាប់មក ក្រុមការងារបានពង្រឹងផ្ទៃថ្មដែលពុកផុយឱ្យរឹងមាំឡើងវិញ ចាក់បំពេញបាយអចូលក្នុងប្រហោង និងតំណបិទភ្ជិតរន្ធតូចឆ្មារស្នាមប្រេះ និងប្រហោងតូចៗនៅលើផ្ទៃថ្មចម្លាក់ សម្អាតស្លែ និងបន្សាបយកជាតិអំបិលចេញពីផ្ទៃថ្ម ដាប់យកចេញនូវដែកទាមចាស់ៗ និងស៊ីម៉ង់ត៍អស់គុណភាព រៀបដំឡើងបង្កាន់ដៃនាគឡើងវិញស្របតាមទីតាំងដើម។

សូមបញ្ជាក់ថា ការជួសជុលបង្កាន់ដៃនាគជ្រុងខាងត្បូងឈៀងខាងលិច មានប្រវែង១២ម៉ែត្រ ឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ ជួសជុលបង្កាន់ដៃនាគនៅមុខខាងលិច មានប្រវែង០៨ម៉ែត្រឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ បង្កាន់ដៃនាគប្រវែង៦ម៉ែត្រ នៅមុខខាងកើតឈៀងខាងត្បូង ឆ្នាំ២០២០។ ប្រវែង២២ម៉ែត្រនៅមុខខាងជើងកណ្តាល និងឈៀងខាងកើត ឆ្នាំ២០២០។ ប្រវែង៣០ម៉ែត្រ នៅជ្រុងនិរតីខាងក្នុងរោងទងទី១ ឆ្នាំ២០២១៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ភោគ ជា/ក្រុមការងារអភិរក្សថ្ម

APSARA National Authority continues to repair and reassemble the Naga balustrade at the Banteay Samre temple

The stone conservation team of the APSARA National Authority is continuing to repair a 24-meter-long Naga balustrade in the northeast of Banteay Samre temple, which has been in ruins for a long time. This restoration work is done to raise the value of the Banteay Samre temple.

Long Nary, head of the stone conservation team from the Department of Conservation of Monuments and Preventive Archaeology , explained that the restoration work of the Naga balustrade at the Banteay Samre temple had been underway for nearly two months. The team has collected small and large pieces of the original Naga balustrade in as many places as possible, trying not to replace them with new stones.

Technicians explain that the use of new pieces of stone can only be done where the main point is missing unless the original pieces can not be found.
For many years, the Naga balustrades of the Banteay Samre temple have been severely challenged due to the weakness of the foundation structure, the inability to withstand the damage caused by the natural environment, moss, water, temperature, weather, and lack of maintenance.

Mr. Long Nary also said that the repair of the stone, the treatment of the stone, and the reconnection of the stone fragments, is the use of drills to connect the pieces of the Naga sculpture. The repairs focused on dismantling many of the old pedestals and the Naga sculpture, which had been completely torn apart at the risk of collapse. The team then reinforced the decayed stone surface, filled it with mortar in the small holes, and cracks in the stone surface, cleaned the moss and neutralized the salt from the stone surface, removed the old iron and cement, and re-installed the Naga balustrade in the original position.

It should be noted that the restoration work of the southwest Naga balustrade was 12 meters long from 2015 to 2016, the west Naga balustrade was 08 meters long from 2016 to 2017, the southeast Naga balustrade was 06 meters long in 2020, the northeast Naga balustrade was 22 meters long in 2020, and the southwest corner was 30 meters long inside the first gallery in 2021.

Article: Chhay Phanny
Photos: Phouk Chea / Stone Conservation Team

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn