នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១៥០នាក់ មកពីវិទ្យាល័យចំនួន៣ ក្នុងខេត្តសៀមរាប មាន៖ វិទ្យាល័យអង្គរ វិទ្យាល័យ១០មករា និងវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង បានមកធ្វើទស្សនកិច្ចសិក្សា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយ (ហៅវត្តចេតិយ) ស្ថិតក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមការជួយសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានប្រសាសន៍ក្នុងឱកាសនោះថា ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយដៃគូរអន្តរជាតិ មន្ទីរអប់រំយុវជននិងកីឡា បានបង្កើតឱ្យមានកម្មវិធីអប់រំបេតិកភណ្ឌ ជូនដល់សិស្សានុសិស្សនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួន ដែលមានទីតាំងក្នុងតំបន់បេតិកភណ្ឌ ចាប់តាំងពីអំឡុងឆ្នាំ២០០៧មក ក្នុងនោះមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ កំពង់ធំ និងខេត្តសៀមរាប។ លោកបន្តថា កម្មវិធីអប់រំបេតិកភណ្ឌ សម្រាប់ខេត្តសៀមរាប ត្រូវជ្រើសរើសតំបន់ពីរផ្សេងគ្នា មាន៖ តំបន់ប្រាសាទបាគង និងសង្កាត់ក្របីរៀល ក្នុងគោលបំណងចង់ឱ្យសិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយ បានស្គាល់អំពីប្រវត្តិសាស្ត្រ នងសហគមន៍ដែលខ្លួនរស់នៅក្នុងតំបន់បេតិភណ្ឌ។
លោកបានបន្តទៀតថា បន្ទាប់ពីការសិក្សានៅក្នុងថ្នាក់រៀនអំពីមូលដ្ឋានគ្រឹះទូទៅ សិស្សានុសិស្សត្រូវចុះមកធ្វើទស្សនកិច្ចសិក្សានៅតាមទីតាំងផ្ទាល់ ដើម្បីស្វែងយល់បន្ថែម អំពីសំណង់សាសនា បេតិកភណ្ឌ និងការងារស្រាវជ្រាវនានា ដើម្បីទទួលចំណេះដឹងទូទៅ សម្រាប់ចូលរួមបន្តថែរក្សាបេតិកភណ្ឌជាតិរបស់ខ្លួន។ ជាក់ស្តែង ការចុះមកធ្វើទស្សនកិច្ចសិក្សារបស់ប្អូនៗ ក្មួយៗសិស្សានុសិស្ស នៃវិទ្យាល័យចំនួន៣ខាងលើ ពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះយើងចង់ឱ្យសិស្សានុសិស្ស ស្វែងយល់ពីវិស័យវិទ្យាសាស្រ្តផ្សេងៗ ប្រើប្រាស់ក្នុងការស្រាវជ្រាវបុរាណវិទ្យា និងការងារអភិរក្សបេតិភណ្ឌទៅថ្ងៃខាងមុខកាន់តែមានភាពល្អប្រសើរ។
សូមបញ្ជាក់ថា ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យហាវ៉ៃ នៃសហរដ្ឋអាមេរិក បាន ធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាមួយ នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយ (ហៅវត្តចេតិយ )មានរយៈពេល៣សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ គ្រោងនិងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តសម័យក្រោយអង្គរ ដោយការធ្វើកំណាយផ្តោតសំខាន់ អំពីទួលមនុស្សរស់នៅបុរាណ ការរស់នៅរបស់មនុស្សនៅលើទួល និងសង្គម និងសកម្មភាពសេដ្ឋកិច្ចនានា ក្នុងតំបន់៕
អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹមអាន
150 Teachers and Students visited the archaeological excavation site at Wat Chet Dei in Siem Reap
On 10 July 2023, a total of 150 teachers and students from three high schools in Siem Reap: Angkor High School, 10 Makara High School, and Hun Sen Prasat Bakong High School visited the archaeological excavation site at Wat Chet Dei in Sangkat Sambour, Siem Reap City, Siem Reap Province, with the coordination of APSARA National Authority.
Mr. Im Sokrithy, Archaeologist and Director of the Department of Research, Training, and Communication of APSARA National Authority, said that under the cooperation between APSARA National Authority and international partners, the Department of Education, Youth, and Sport has established a heritage education program for students in some primary and secondary schools located in the heritage area since 2007, including Oddar Meanchey, Banteay Meanchey, Kampong Thom, and Siem Reap. He added that the heritage education program for Siem Reap has chosen two different areas: Prasat Bakong commune and Krabei Riel commune to let the students know about the history and the community in which they live in the heritage area.
He added that after studying in the classroom on the basics, students must visit the site to learn more about religious buildings, heritage, and research to get general knowledge to participate in the preservation of national heritage. This visit is very important because we want students to understand the various sciences used in archeological research and heritage conservation work in the future.
It should be noted that under the cooperation between APSARA National Authority and the University of Hawaii of the United States, an archeological excavation was carried out at Wat Chet Dei for 3 weeks starting from 15 June 2023 to the end of July 2023 to study the history of the post-Angkorian period, with excavations focusing on the ancient life of the people as well as the social and economic activities in the past.
Article: Department of Research, Training, and Communication
Photos: Mr. Hab Kim An
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)