Sunday, December 8, 2024
Latest:

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី«ការរៀបចំ និងការកែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញគួរឱ្យចង់ទស្សនា»- APSARA National Authority organizes a workshop on “organizing and promoting museums to become attractive places to visit”- 06 July 2023

Share Post:

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី «ការរៀបចំ និងការកែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញគួរឱ្យចង់ទស្សនា» រយៈពេល៤ខែ ចាប់ពីខែកក្កដារហូតដល់ខែតុលា ឆ្នាំ២០២៣ ជូនដល់មន្ត្រីមកពីស្ថាប័នពាក់ព័ន្ធស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន២៥នាក់ ក្នុងនោះរួមមានមន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា ចំនួន២១នាក់ មន្ត្រីសារមន្ទីរ Eco-Global អាជ្ញាធរជាតិព្រះវិហារ ចំនួន០១នាក់ មន្ត្រីអាជ្ញាធរជាតិសំបូរព្រៃគុក ចំនួន០១នាក់ មន្ត្រីសារមនី្ទរជាតិកម្ពុជា ចំនួន០១នាក់ និងមន្ត្រីសារមន្ទីរប្រល័យពូជសាស្ត្រទួលស្លែង ចំនួន០១នាក់។

លោកជំទាវ ចៅ ស៊ុនកិរិយា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចូលរួមបើកសិក្ខាសាលា មានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារសំខាន់ណាស់ ក្នុងការរៀបចំ និងការកែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញគួរឱ្យចង់ទស្សនា គឺត្រូវទាមទារឱ្យមានភាពជំនាញ ក៏ដូចជា ចំណេះធ្វើច្បាស់លាស់ ហើយអ្វីដែលសំខាន់នោះ គឺអ្នកដែលអនុវត្តផ្ទាល់។ ដូច្នេះហើយ គោលបំណងថ្ងៃនេះ ដែលនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បណ្តុះបណ្តាលជំនាញបន្ថែមដើម្បីឱ្យចំណេះជំនាញទាំងអស់នោះត្រូវបានបន្ត ត្រូវបានចែករំលែកជាគុណតម្លៃសម្រាប់ខ្លួនយើងដែលជាអ្នកអនុវត្ត យើងមានសេចក្ដីរីករាយ មានមោទកភាពចំពោះខ្លួនយើង និងស្ថាប័ន។

លោក ប៉ែន ចំរ៉ុង អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ មានប្រសាសន៍ថា វគ្គសិក្ខាសាលានេះ ជាជំនួយក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយអង្គការយូណេស្កូ និងតាមរយៈគណៈកម្មការជាតិយូណេស្កូកម្ពុជា។ ក្នុងគោលបំណងសិក្ខាសាលា ដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាពដល់មន្ត្រីដែលបម្រើការនៅសារមន្ទីរក្នុងការរៀបចំធ្វើយ៉ាងណាបន្ថែមក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាសារមន្ទីរ។

លោកបន្តទៀតថា សិក្ខាសាលានេះបានផ្តោតទៅលើខ្លឹមសារចំណុចរួមមាន ការណែនាំអំពីតួនាទី គោលបំណង និងការគ្រប់គ្រងសារមន្ទីរ វិធីសាស្រ្ត និងបច្ចេកទេសអំពីការរៀបចំ និងការតាំងពិព័រណ៌សារមន្ទីរ វិធីសាស្រ្ត និងបច្ចេកទេសនៃគោលនយោបាយគ្រប់គ្រងសមុច្ច័យ ការធ្វើទីផ្សារ ការផ្សព្វផ្សាយ និងការរចនាក្រាហ្វិកសម្រាប់ការផ្សាយពាណិជ្ជកម្ម៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា

APSARA National Authority organizes a workshop on “organizing and promoting museums to become attractive places to visit”

The Department of Tourism Development and Culture of APSARA National Authority organizes a workshop on “organizing and promoting museums to become attractive places to visit” for four months from July to October 2023 for 25 participants including 21 officials and staff of APSARA National Authority, one official of Eco-Global Museum, one official of Preah Vihear National Authority, one official of Sambor Prei Kuk National Authority, one official of National Museum of Cambodia, and one official of the Tuol Sleng Genocide Museum.

Lok Chumteav CHAU SUN Kerya, Advisor of the Ministry of Culture and Fine Arts, attended the opening ceremony and said that this workshop is very important in organizing and promoting the museums to become attractive places to visit. Therefore, today, the purpose of the Department of Tourism Development and Culture is to train additional skills so that all those skills and knowledge can be continued to be shared as a value for ourselves as practitioners, we are happy and proud of ourselves and the institution.

Mr. Pen Chamrong, Deputy Director of the Department of Tourism Development and Culture, said that the workshop is assistance within the framework of international cooperation with UNESCO and through the National Commission for UNESCO Cambodia. The purpose of the workshop is to strengthen and develop the capacity of the staff working in the museum to organize additional online advertisements to attract visitors to the museum.

He added that the workshop focuses on the content, including the introduction of the role, goal, and management of the museum, Methodology, and techniques for curating and museum exhibitions, Methodology and techniques of Collection Management policies, Marketing, Communication, and Graphic Design for Advertising.

Article: Chhay Phanny
Photos: Yi Sotha

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn