Thursday, December 26, 2024
Latest:

ក្រុមអ្នកជំនាញការគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការអភិវឌ្ឍនៅតំបន់រុនតាឯក និងពាក់ស្នែង ICC-Angkor’s experts inspected the development area of Run Ta Ek and Peak Sneng 16​ June 2023

Share Post:

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រុមអ្នកជំនាញការចំពោះកិច្ចនៃគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចុះទៅពិនិត្យការអភិវឌ្ឍនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ទីដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើការផ្លាស់ប្តូរទីលំនៅចេញពីរមណីយដ្ឋានអង្គរ។ អមដំណើរក្នុងការអញ្ជើញចុះពិនិត្យនាពេលនេះ មានវត្តមានឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង និងលេខាធិការដ្ឋាននៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។

ក្រុមអ្នកជំនាញការបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់តម្លៃលេចធ្លោនៃរមណីយដ្ឋានអង្គរ ដោយបន្តលើកឲ្យគោរព និងស្របតាមគោលការណ៍របស់អង្គការយូណេស្កូ។ បន្ថែមពីនោះ ក្រុមអ្នកជំនាញការបានបង្ហាញការពេញចិត្តជា ខ្លាំងចំពោះការអភិវឌ្ឍ ដែលកំពុងមាននៅតំបន់ទាំងពីរ ខាងលើ៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ហាប់ គឹមអាន

ICC-Angkor’s experts inspected the development area of Run Ta Ek and Peak Sneng

On the morning of 14 June 2023, the experts of the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor (ICC-Angkor) inspected the development area of Run Ta Ek and Peak Sneng, where the Royal Government of Cambodia has decided to formulate a policy for people who volunteer to relocate from the Angkor site. Accompanying the current visit was H.E. Dr. HANG Peou, Director General of APSARA National Authority, Deputy Director General, and Secretariat of the ICC-Angkor.

The experts praised the Royal Government of Cambodia’s efforts to promote the outstanding value of Angkor by continuing to uphold and adhere to UNESCO principles. In addition, the experts expressed great satisfaction with the ongoing development in both areas.

Article: Neang Samnang
Photos: Hap Kim An

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn