ដើម្បីសម្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរឱ្យបានគ្រប់ជ្រុងជ្រោយ និងមានសណ្ដាប់ធ្នាប់ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនានៅប្រាសាទតាកែវ។ កន្លងមកប្រាសាទនេះមិនទាន់មានការរៀបចំវង់ទស្សនាទេ ហើយការរៀបចំនៅពេលនេះដើម្បីត្រៀមដាក់ឆ្លងទៅក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ ដែលគ្រោងចុះពិនិត្យ និងឱ្យយោបល់នាសប្ដាហ៍ក្រោយ។
នៅថ្ងៃទី២ ខែមិថុនា កន្លងទៅ ក្រុមការងារចម្រុះ មានក្រុមការងារសណ្ដាប់ធ្នាប់ ភ្នាក់ងារទេសចរណ៍ ក្រុមការងារ TSC បានចុះរៀបចំដាក់ស្លាកសញ្ញាប្រាប់ទិសចំនួន៥ទីតាំង ដាក់តាមទីតាំងខាងក្រៅប្រាសាទ ចាប់ពីចំណតទៅបន្ទប់ទឹក សម្រាប់ប្រើប្រាស់សម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ។ល៕
អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ
រូបភាព៖ នាយកដ្ឋានសណ្ដាប់ធ្នាប់
APSARA National Authority is organizing a visiting circuit at the Takeo temple
To facilitate the visit of tourists from all angles and order, the Department of Tourism Development and Culture of APSARA National Authority is organizing a visiting circuit of Takeo temple. Previously, this temple has not been arranged for the visiting circuit. It is being prepared to be submitted to the Adhoc experts of the ICC-Angkor, which is scheduled to visit and comment next week.
On 02 June, a joint team consisting of tourism agents, public order agents, and a TSC team set up five directional signs at locations outside the temple, from the parking lot to the bathroom, for the convenience of visitors—tourists, etc.
Article: Department of Research, Training, and Communication
Photos: Department of Public Order
Share:
Our Latest News

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចូលរួមពិធីក្រុងពាលីនៃព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា H.E. Dr. PHOEURNG Sackona to attend the blessing ceremony for the upcoming Royal Ceremony to pray for the happiness of Cambodia- 13 April 2025
នៅរសៀល ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនៃអាជ្ញាធរជាតិអប្សរា