Friday, December 27, 2024
Latest:

ព្រះសង្ឈ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ធ្វើទស្សនកិច្ចសិក្សា ការតាំងបង្ហាញសមុច្ច័យ នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ-Monks, teachers, and students of Indravitcha University visit the Preah Norodom Sihanouk-Angkor Museum-27 May 2023

Share Post:

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការ តាំងពីឆ្នាំ២០០៨មក ដោយមានថែរក្សា និងអភិរក្សវត្ថុបុរាណជាច្រើន ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានា យកមករក្សាទុកនៅទីនេះ។
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រៅបានបើកឱ្យសាធារណៈបានចូលទស្សនាហើយ ក៏អនុញ្ញាតឱ្យ អ្នកសិក្សាស្រាវជ្រាវនានា ចូលមកសិក្សាស្វែងយល់ផងដែរ។ ជាក់ស្តែងថ្មីៗនេះ ព្រះសង្ឈ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ចំនួនប្រមាណ១៧០អង្គ-នាក់ បានចូលមកទស្សនកិច្ចសិក្សា ការតាំងបង្ហាញសមុច្ច័យ នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោមការជួយសម្របសម្រួលពីសំណាក់អាជ្ញាធរជាតិអប្សរា។

នាឱកាសនោះ ព្រះសង្ឈ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា បានបង្ហាញសប្បាយរីករាយ និងការគាំទ្រ នៅពេលបានឃើញការដាក់តាំងបង្ហាញវត្ថុបុរាណ និងវត្ថុសិល្បៈទាំងអស់ ជាពិសេសការថែរក្សាវត្ថុទាំងនោះបានយ៉ាងល្អប្រសើរ នៅក្នុងសារមន្ទីរ ហើយអាចឱ្យប្រជាពលរដ្ឋ យុវជន ឬភ្ញៀវទេសចរចូលមកទស្សនា និងសិក្សាស្វែងយល់។

សូមជម្រាបផងដែរថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥។សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានតាំងបង្ហាញវត្ថុសិល្បៈបុរាណជាច្រើនរាប់រយប្រភេទផ្សេងៗគ្នា ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ និងការបរិច្ចាគពីសាធារណៈជនជាដើម។ ក្នុងនោះ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ សារមន្ទីរ បានរៀបចំតាំងពិព័រណ៌មិនអចិន្ត្រៃយ៍មួយ ដោយតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈ ឬសមុច្ច័យមួយចំនួន ដែលសារមន្ទីរបានជ្រើសរើស និង ទើបរកឃើញពីកំណាយស្រាវជ្រាវ នៅតំបន់រមណីយដ្ឋានអង្គរ រួមនិងកុលាលភាជន៍ ដែលមានប្រភពពីឡដុតកុលាលភាជន៍បុរាណ តំបន់ភ្នំគូលែនផង។ ដោយមានអ្នកជំនាញធ្វើបទបង្ហាញជូនភ្ញៀវ និងបង្ហាញទាំងវិធីសាស្រ្តនៃការជួសជុលឡើងវិញនូវវត្ថុសិល្បៈទាំងនោះ ជូនសាធារណៈជនបានទស្សនាផងដែរ៕
អត្ថបទ៖នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក ភោគ ជា

Monks, teachers, and students of Indravitcha University visit the Preah Norodom Sihanouk-Angkor Museum

The Preah Norodom Sihanouk-Angkor Museum was officially opened in 2008, with many artifacts from excavations being preserved.
The museum is open to the public and allows scholars to explore. About 170 monks, teachers, and students of Indravitcha University recently visited the Preah Norodom Sihanouk-Angkor Museum under the facilitation of the APSARA National Authority.

On that occasion, the monks, teachers, and students of Indravitcha University expressed their happiness and support when they saw the exhibition of all artifacts, especially the well-preserved objects in the museum, allowing people, youth, or tourists to visit and learn.

It should be noted that the Preah Norodom Sihanouk-Angkor Museum, is located in Boeung Donpa Village, Sangkat Slor Kram, Siem Reap City. The museum is open to national and international tourists from Tuesday to Sunday, 8:30 am to 4:30 pm—contact: 063 763 575. The Preah Norodom Sihanouk-Angkor Museum exhibits hundreds of ancient artifacts from excavations, research, and donations from the public.

Article: Department of Research, Training, and Communication
Photos: Phouk Chea

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn