នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត មានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ សុំពរជ័យពីទេវតា វត្ថុស័ក្ដសិទ្ធ ម្ចាស់ទឹក ម្ចាស់ដីដែលនៅថែរក្សាអង្គរវត្ត ដើម្បីបើកព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដខួបលើកទី១០ឆ្នាំ២០២៣ នាពេលខ្លីខាងមុខនេះ ប្រព្រឹត្តទៅបានដោយរលូន និងជោគជ័យត្រចះត្រចង់។
អញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្ដីសុខនៅក្ដារបែនក្នុងបរិវេណប្រាសាទអង្គរវត្តនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិការរាជរដ្ឋាភិបាល និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ស.ស.យ.ក.ជាច្រើនរូបចូលរួមដែរ៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក រ៉ុង អង្គររ៉ែល, ភោគ ជា, រដ្ឋ ផល្លីន
On 13 April 2023, at the Angkor Wat temple, a praying ceremony is held to ask for peace and blessings from the deities, and sacred objects, who are still taking care of Angkor Wat to open the 10th Angkor Sankranta event in 2023.
This Praying Ceremony is presided over by Samdach Kitti Sanghak Bandit Men Sam An, Deputy Prime Minister, Minister of National Assembly-Senate Relations and Inspection, H.E. Dr. Yim Chhay Ly. Deputy Prime Minister Chairman of the Council for Agricultural and Rural Development, H.E. Hun Many, President of the Union of Youth Federations of Cambodia, and H.E. Dr. Hang Peou, Director General of APSARA National Authority, as well as His Excellency, Lok Chumteav, Member of the Royal Government.
Article: Mr. Yi Sotha
Photos: Rong Angkourell, Phouk Chea, Rath Phallin
Share:
Our Latest News

ឯកឧត្តមបណ្ឌិត ហង់ ពៅ ចូលរួមពិធីបិទសិក្ខាសាលាស្តីពី«កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍»-H.E. Dr. Hang Peou Attends the Closing Ceremony of the Workshop on the Youth Cultural Exchange Program on World Heritage Management and Community Development - 19 February 2025
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

