សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការ តាំងពីឆ្នាំ២០០៨មក ដោយមានថែរក្សា និងអភិរក្សវត្ថុបុរាណជាច្រើន ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានា យកមករក្សាទុកនៅទីនេះ។សារមន្ទីរមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រៅបានបើកឱ្យសាធារណៈបានចូលទស្សនាហើយ ក៏អនុញ្ញាតឱ្យ អ្នកសិក្សាស្រាវជ្រាវនានាចូលមកសិក្សាស្វែងយល់ផងដែរ។ ជាក់ស្តែងកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ប្រតិភូ និសិត្សនៃសាកលវិទ្យាល័យន័រតុនចំនួនប្រមាណ៤៨០នាក់ បានចូលមកទស្សនាការតាំងបង្ហាញសមុច្ច័យ នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោមការជួយសម្របសម្រួលពីសំណាក់អាជ្ញាធរជាតិអប្សរា។
នាឱកាសនោះ ប្រតិភូនិសិត្សនៃសាកលវិទ្យាល័យន័រតុនបានបង្ហាញការគាំទ្រ នៅពេលបានឃើញការដាក់តាំងបង្ហាញវត្ថុបុរាណ និងវត្ថុសិល្បៈទាំងអស់នៅក្នុងសារមន្ទីរនេះ ព្រោះថាអាចឱ្យប្រជាពលរដ្ឋ យុវជន ឬភ្ញៀវទេសចរចូលមកទស្សនានិងសិក្សាស្វែងយល់។
សូមជម្រាបផងដែរថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥។សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានតាំងបង្ហាញវត្ថុសិល្បៈបុរាណជាច្រើនរាប់រយប្រភេទផ្សេងៗគ្នា ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ និងការបរិច្ចាគពីសាធារណៈជនជាដើម៕
The Preah Norodom Sihanouk-Angkor Museum has been officially opened since 2008, preserving many artifacts from excavations. This museum is open to the public and allows researchers to see and learn. On 05 April 2023, a delegation of about 480 Norton University students visited the Preah Norodom Sihanouk-Angkor Museum to see the exhibition of the collection under the auspices of the APSARA National Authority.
On that occasion, the students expressed their support when they saw the exhibition of all artifacts in this museum because it allows people, youth, or tourists to visit and learn.
It should be noted that the Preah Norodom Sihanouk-Angkor Museum is located in Boeung Don Pa Village, Sangkat Slor Kram, Siem Reap City. The museum is open to national and international tourists from Tuesday to Sunday from 8:30 am to 4:30 pm. Contact: 063 763 575. The Norodom Sihanouk-Angkor Museum has art exhibits. Hundreds of different types of antiquities from research excavations, and donations from the public.
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យHARDING ដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ -APSARA National Authority Collaborates with HARDING University for Tree Planting Initiative in Angkor- 18 November 2024
ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចមកកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីវប្បធម៌របស់ប្រទេសក្នុងតំបន់អាសុីអគ្នេយ៍