ភូមិបេតិកភណ្ឌវប្បធម៌ កំពុងលេចរូបរាងជាបណ្តើរៗហើយ ត្រៀមបង្ហាញនូវបេតិកភណ្ឌរូបបី និងអរូបបីជាច្រើនទម្រង់ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត Cultural heritage village to set up to present tangible and intangible heritage at the Angkor Sankranta event.-31 March 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

មានទីតាំងនៅខាងជើងស្ពានហាលជាប់នឹងច្រាំងកសិន្ទុ បរិវេណមុខប្រាសាទអង្គរវត្ត ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាកំពុងមមាញឹករៀបចំហេដ្ឋារចនាសម្ពន្ធផ្សេងៗដើម្បីត្រៀមបង្ហាញសាធារណៈជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីបេតិកភណ្ឌរូបបី និងអរូបបី ជាច្រើនទម្រង់ មានឈ្មោះថា ភូមិបេតិកភណ្ឌវប្បធម៌។

ភូមិបេតិកភណ្ឌវប្បធម៌ ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង៤៤ នៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត។ សាធារណៈជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងបានស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីបេតិកភណ្ឌរូបី ដូចជាបច្ចេកទេសរំលីងថ្ម ការរំកិលថ្ម ការងារជួសជុលថ្ម និងបច្ចេកទេសជួសជុលប្រាសាទឥដ្ឋ។ រីឯបេតិកភណ្ឌអរូបី មានបង្ហាញអំពីរបៀបចារសាស្ត្រាស្លឹករឹត។ ក្រៅពីនោះក៏មានបង្ហាញសិល្បៈស្មូនភាជន៍ ការដាប់ស្បែក ការផ្តិតសិលាចារិក ឬប្រថាប់រូប ការប្រគំតន្ត្រីរបស់អ្នកភូមិត្បែង លេងល្បែងប្រជាប្រិយខ្មែរ រួមទាំងការតាំងបង្ហាញសមិទ្ធផលការងារ៣០ឆ្នាំរបស់អាជ្ញាធរជាតិអប្សរានៃការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខួប១០ឆ្នាំ ក្រោមប្រធានបទ ក្ដីស្រមៃ និងសង្ឃឹម ដែលនឹងធ្វើឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ សូមសាធារណៈជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្ត និងស្វែងយល់ឱ្យបានច្រើនកុះករ៕

អត្ថបទ៖ យី សុថា
រូបភាព៖ រដ្ឋ ផល្លីន និងយី សុថា

Located north of Angkor Wat’s causeway, next to the embankment, the APSARA National Authority’s working team is busy preparing various infrastructures to present tangible and intangible heritage to the public, and tourists in the cultural heritage village.

Cultural Heritage Village is one of the 44 programs of the Angkor Sankranta event. The public, national, and international tourists will learn more about the tangible heritage, such as the techniques of polishing stones, transporting stones, repairing stones, and repairing the brick temples. The intangible heritage shows how to make Khmer manuscripts, pottery, and carving. There will be a traditional music band and many traditional Khmer folk games, including a billboard displaying the achievements of 30 years of conservation, and sustainable development at the Angkor site.

It should be noted that the Angkor Sankranta event will mark its 10th anniversary this year, which is scheduled to be held from 14 to 16 April 2023 under the theme “Dreams and Hopes”.

Article: Yi Sotha
Photos: Phallin and Yi Sotha

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn