អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលរានហាលទី២ ប្រាសាទបន្ទាយសំរ៉ែ-APSARA National Authority repairs the second terrace of the Banteay Samre temple-29 March 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលរានហាលទី២ ប្រាសាទបន្ទាយសំរ៉ែ

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការសិក្សាសម្រង់ប្លង់រានហាលទី២ផ្នែកជ្រុងខាងជើងឆៀងខាងលិចរបស់ប្រាសាទបន្ទាយសំរ៉ែ ដែលរងការខូចខាតខ្លាំង។
គម្រោងនេះស្ថិតក្នុងកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នGIZ នៃប្រទេសអាល្លឺម៉ង។ ការងារសំខាន់ៗក្នុងគម្រោងនេះមានដូចជា ប្រមូលថ្មដែលធ្លាក់បាក់បែក(ពិសេសក្បាច់ចម្លាក់ និងបង្កាន់ដៃនាគ) ធ្វើការជួសជុលពង្រឹងឡើងវិញ ពង្រឹងរចនាសម្ព័ន្ធពាក់ពន្ធ័របស់សំណង់ និងរៀបផ្គុំឡើងវិញតាមទីតាំងដើម ។
សូមបញ្ជាក់ថា ប្រាសាទបន្ទាយសំរ៉ែ ត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវ័រ្មនទី២ ដើម្បីឧទ្ទិសថ្វាយព្រះនរាយណ៍។

អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ហ៊ុ រិទ្ធី

APSARA National Authority repairs the second terrace of the Banteay Samre temple

APSARA National Authority technicians are studying the layout of the Banteay Samre’s damaged second terrace on the northwest corner.
The project is a collaboration between the APSARA National Authority and the GIZ of Germany. The main tasks in this project include collecting fallen stones (especially carvings and Naga balustrades), repairing, reinforcing, and strengthening the relevant structures of the construction as well as reassembling those stones to the original location.
It should be noted that Banteay Samre was built in the mid-12th century during the reign of King Suryavarman II to dedicate to Narayan.

Article: Office of Communication
Photos: Mr. Hum Rithy

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn