Monday, December 23, 2024
Latest:

ភ្នាក់ងារទេសចរណ៍ ក្រុមការងារសណ្តាប់ធ្នាប់ ប៉ូលីសបេតិកភណ្ឌរួមគ្នាសម្អាតបរិស្ថាននៅជើងទំនប់ទឹក បារាយមេបុណ្យខាងលិច Tourism agents, Public Order agents, and Heritage Police to clean up the environment at the West Baray-10 March 2023

Share Post:

ក្រុមការងារភ្នាក់ងារទេសចរណ៍ និងក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ព្រមទាំងប៉ូលីសបេតិកភណ្ឌរួមគ្នាសម្អាតបរិស្ថាននៅតាមបរិវេណជើងទំនប់ទឹកបារាយមេបុណ្យខាងលិច មានដូចជាសំរាមដបភេសជ្ជៈ ដបទឹកសុទ្ធ ផ្លាស្ទិច កញ្ចប់ស្នោដាក់បាយ និងសំរាមផ្សេងៗនៅរាយប៉ាយបង្ករផល់ប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរដល់រមណីយដ្ឋានអង្គរ។ ការងារនេះបានបង្កើនសោភ័ណភាពបរិស្ថានស្អាត និងលើកតម្លៃរមណីយដ្ឋានអង្គរបានកាន់តែល្អបន្ថែមទៀត។

សូមសាធារណជន ដែលបានទៅលេងកម្សាន្ត មេត្តារក្សាទុកដាក់សំរាមរបស់ខ្លួនឱ្យមានសណ្តាប់ធ្នាប់ និងសំរាមចោលនៅក្នុងធុងសំរាម ជៀសវាងចោលពាសវាលពាសកាលនាំឱ្យបាត់បង់តម្លៃបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល។ អាជ្ញាធរជាតិអប្សរា សូមអរគុណ ដល់សាធារណជនដែលទុកដាក់សំរាមក្នុងធុងសំរាមបានត្រឹមត្រូវ រួមគ្នាលើកតម្លៃបរិស្ថានទាំងអស់គ្នា៕

អត្ថបទ: យី សុថា
រូបភាព: ហៃ រដ្ឋា

APSARA National Authority’s Tourism agents, Public Order agents, and Heritage Police work together to clean up the environment at the West Baray, including rubbish, bottles, plastic boxes, etc, which seriously affect the environment of the Angkor site. This work enhances the beautification and the value of Angkor.

APSARA requested to all tourists keep their trash in order and dispose of it in the trash, avoiding littering, leading to loss of environmental value in the Angkor area. APSARA National Authority would like to thank the public for putting garbage in the trash properly.

Article: Yi Sotha
Photos: Hay Ratha

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn