ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលឡើងវិញ កម្រាលថ្មភក់នៅជ្រុងនិរតីនៃជាន់លើបង្អស់នៃប្រាសាទប្រែរូបដែលរងការខួចខាត។
ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសនឹងធ្វើការរើកម្រាលថ្មភក់ដែលរំកិលញែកចេញពីទីតាំងដើមទាំងនោះ ដើម្បីសម្អាតនិងពង្រឹងស្រទាប់ថ្មបាយក្រៀមផ្នែកខាងក្រោម និងរៀបផ្គុំកម្រាលថ្មភក់ទៅតាមទីតាំងដើមវិញ ព្រមទាំងបិទបាយអ តាមចន្លោះប្រហោងការពារជម្រាបទឹកផងដែរ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តន៍ជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សា លើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។
សូមបញ្ជាក់ថា ប្រាសាទប្រែរូបត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១០ក្នុងគ.ស.៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម «សិវលោក»ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា៕
អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុ រិទ្ធី
The restoration team from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority is repairing the southwest corner of the top platform of the Pre Rup Temple.
For this restoration work, the working team will remove the sandstone floor that separates from the original site to clean and strengthen the bottom laterite layer, reassemble the sandstone floor to the original location, and fill the mortar into the gap of stone blocks to prevent water as well.
This is part of the conservation work that the APSARA National Authority has been carrying out regularly to maintain the temple’s value and keep the tourists safe.
It should be noted that the Pre Rup Temple was built in the late 10th century by King Rajendravarman II, named “Siva Lok” to dedicate to Brahmanism.
Article: Office of Communication
Photos: Mr. Hum Rithy
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា ធ្វើបទបង្ហាញក្រោមប្រធានបទ «គម្រោងស្រាវជ្រាវអំពីឧបោសថាគារនៅអង្គរធំ»- APSARA National Authority hosted a lecture on “The Angkor Vihara Project” - 21 January 2025
ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃទីស្នាក់ការអាជ្ញាធរជាតិអប្សរា ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានអញ្ជើញវាគ្មិនដែលជាដៃគូសហការស្រាវជ្រាវ ធ្វើបាឋកថាអំពីលទ្ធផលស្រាវជ្រាវខឿនព្រះវិហារកន្លងមកនៅក្នុងអតីតរាជធានីអង្គរធំ ក្រោមប្រធានបទ«គម្រោងស្រាវជ្រាវអំពីឧបោសថាគារនៅអង្គរធំ»។