អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីប្រុងពលី សាងសង់រោងពិព័រណ៌ភូមិបេតិកភណ្ឌវប្បធម៌ នៅកសិន្ធុខាងជើងប្រាសាទអង្គរវត្តសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៦-២៥៦៧ APSARA National Authority to hold a religious ceremony for organizing an exhibition area called Cultural Heritage Village for Angkor Sankranta Event-27 February 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីប្រុងពលី បួងសួងសុំសេចក្តីសុខ បើកការដ្ឋានសាងសង់ជាផ្លូវការសម្រាប់គម្រោង«ភូមិបេតិកភណ្ឌវប្បធម៌» នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅកសិន្ធុខាងជើងប្រាសាទអង្គរវត្ត ឧទ្យានប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប គឺបានបង្ហាញការកំណត់យ៉ាងច្បាស់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងធ្វើដំណើរមកដល់ខួប១០ឆ្នាំរបស់ខ្លួន សម្រាប់ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។ ក្នុងឱកាសប្រារព្វពិធីប្រុងពលី ដែលបានប្រព្រឹត្តិទៅនាថ្ងៃនេះ មានវត្តមានរបស់ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីបុគ្គលិកជាច្រើននាក់។

ពិធីប្រុងពលីនេះ បានធ្វើឡើងតាមទំនៀមសាសនា ក្នុងនោះរួមមាន ពីធីថ្វាយគ្រឿងសក្ការៈចំពោះបារមីវត្ថុស័ក្តសិទ្ធ ដើមី្បសុំនូវសេចក្តីសុខក្នុងការរៀបចំធ្វើអង្គរសង្រ្កាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ឱ្យបានប្រព្រឹត្តទៅប្រកបដោយភាពសុខសាន្ត ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានសប្បាយរីករាយ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ហ៊ុ រិទ្ធី

 

On 27 February 2023, APSARA National Authority holds a religious ceremony for organizing an exhibition area called the Cultural Heritage Village for Angkor Sankranta event at the northern moat of Angkor Wat. The Angkor Sankranta event will mark its 10th anniversary this year, which is scheduled to be held from 14 to 16 April 2023. This ceremony is presided over by H.E. Dr. Hang Peou, Director General of the APSARA National Authority, Deputy Director General, Department Directors, and many officers.

The ceremony is held following religious traditions, including the food offering to the sacred spirit to ask for happiness in organizing the Angkor Sankranta event on the historical land of Angkor peacefully and successfully.

Article: Chhay Phanny
Photos: Hum Rithy

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn