Monday, November 18, 2024
Latest:

អាជ្ញាធរជាតិអប្សរា និងឥណ្ឌា បញ្ចប់ការជួសជុលកម្រាលថ្មភក់នៅតួប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្ម APSARA National Authority and India complete the repair of the sandstone floor in the central tower of Ta Prohm -22 February 2023

Share Post:

អាជ្ញាធរជាតិអប្សរា សហការជាមួយឥណ្ឌា ជួសជុលកម្រាលថ្មភក់នៅប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្ម ដោយធ្វើកំណាយរកថ្មភក់ដែលនៅរាយប៉ាយ និងយកជើងទម្រធំចំនួនមួយមានកម្ពស់៦៦សង់ទីម៉ែត្រ យកមកទៅតម្កល់ទីតាំងដើមនៅចំណុចកណ្ដាលនៃប្រាសាទតាព្រហ្មនេះឡើងវិញ ដែលការងារនេះបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ និងបានបញ្ចប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមការងារគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក ចាន់ ឡាយ បានឱ្យដឹងថា ដំណើរការនៃការរៀបចំជួសជុលកម្រាលថ្មភក់នៅតួកណ្តាលនេះ ជាដំបូងក្រុមការងារបានរើថ្មភក់ដែលនៅរាយប៉ាយ ធ្វើកំណាយស្វែងរកថ្ម សិក្សារកទីតាំងដើមនៃថ្ម សម្អាតថ្ម និងជួសជុលថ្ម និងរកឃើញថ្មមួយចំនួនជាថ្មដំបូល និងថ្មរចនាសម្ពន្ធនៃសំណង់ផ្សេងទៀតដែលបានរលុះជ្រុះធ្លាក់មក ហើយបានរៀបចំឱ្យមានសណ្តាប់ មានសុវត្តិភាពទាំងថ្ម និងភ្ញៀវទេសចរផង និងងាយស្រួលនៅពេលខាងមុខ បើត្រូវការយកថ្មទាំងនេះទៅដាក់នៅទីតាំងដើមឡើងវិញ។

លោក ចាន់ ឡាយ មានបន្តថា បន្ទាប់ពីរៀបចំកម្រាលថ្មភក់បានល្អប្រសើរវិញហើយ ក្រុមការងារសម្រេចយកជើងទម្រធ្វើពីថ្មភក់ដែលគេជឿថាមានតួនាទីតម្កល់បដិមាប្រាជ្ញាបារមីយកមកដាក់នៅទីតាំងដើមឡើងវិញ ដែលត្រូវបានរំកិលចេញនាពេលកន្លងមកដើម្បីរៀបចំវង់ទស្សនា ហើយដើម្បីការពារមានការយកវត្ថុផ្សេងៗមកដាក់ចូលក្នុងប្រហោងរន្ធជើងទម្រ ឬស្លឹកឈើធ្លាក់ចូលនាំឱ្យបាត់បង់តម្លៃ និងរក្សាបានសណ្តាប់ធ្នាប់ល្អ ទើបក្រុមការងាររៀបចំដាក់កញ្ចក់ថ្លាពីខាងលើ ក៏ប៉ុន្តែភ្ញៀវទេសចរនៅតែអាចមើលឃើញទម្រង់នៃជើងទម្របានជាធម្មតា។ លោក ចាន់ ឡាយ បញ្ជាក់ថា ដោយសារផ្នែកកម្រាលដើមនៃតួប្រាង្គកណ្តាលមានសណ្ឋានជ្រៅដែលចោទពិបាកដល់ការដើររបស់ភ្ញៀវទេសចរ ក្រុមការងារបានក្រាលក្តារជាកម្រាលនៅជុំវិញជើងទម្រ និងផ្នែកសងខាងដើម្បីសម្រួលការដើរឆ្លងកាត់ដោយមានសុវត្ថិភាព។

សូមជម្រាបថា ទីតាំងប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្មជាទីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទតាព្រហ្មមិនរំលង ទីនេះមានដើមត្រាងដែលភ្ញៀវទេសចរចូលមកថតរូបភាពមិនលុះ និងជាផ្លូវវង់ទស្សនាឆ្លងកាត់ដ៏សំខាន់ដើម្បីទៅទស្សនាដើមឈើធំៗផ្សេងក្នុងប្រាសាទតាព្រហ្មនេះ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា/ ភោគ ជា

 

APSARA National Authority cooperates with India to repair the sandstone floor in the central tower of Ta Prohm by excavating the scattered sandstone and taking a large pedestal 66 cm high to restore it to the original location in the center of Ta Prohm. This work started on 21 January 2023 and ended on 22 February 2023.

The team of the India-Cambodia Cooperation Project for the Preservation and Restoration of Ta Prohm, Mr. Chan Lay, said that in the process of preparing the sandstone floor in the central tower, the team first moved the scattered sandstone to excavate to find the original location of those stones. Then the team cleaned and repaired the stones as well as gathered some stones such as roof stones and other structural stones that have fallen and arranged to be safe for both stones and tourists and easy in the future if these stones need to be repositioned.

Mr. Chanlay said that after preparing the sandstone floor, the team decided to take the pedestal made of sandstone, which is believed to have the role of holding the statue to put it back in its original position, which was moved in the past. To organize the tour, and to prevent the entry of various objects into the holes of the pedestal or fallen leaves, leading to the loss of value and maintaining good order, the team put clear glass from above, but the tourists can still see the shape of the pedestal normally. Mr. Chan Lay added that due to the deep floor part of the central tower, which made it difficult for tourists to walk, the team put the wooden floor around the pedestal and the side to facilitate safe passage.

Article: Chhay Phanny
Photos: Yi Sotha / Phouk Chea

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn