ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងធ្វើការទុលទ្រតួខ្លោងទ្វារខាងជើង ស្ថិតនៅរួតទី២ របស់ប្រាសាទមេបុណ្យខាងកើត ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង ។
ការងារទុលទ្រនេះ ធ្វើឡើងដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូល ដែលកំពុងមានសភាពស្រុតផ្អៀងខ្លាំងប្រឈមនិងការដួលរលំ ព្រមទាំងធ្វើការបិទបាយអបំពេញតាមចន្លោះថ្មប្រេះបែកនិងញែកចេញពីគ្នា ដើម្បីការពារជម្រាបទឹកផងដែរ។
នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តន៏ជាប្រចាំ ដើម្បីថែរក្សាប្រាសាទមេបុណ្យខាងកើតជាទីសក្ការៈ ដែលមានអាយុកាលជាង១០០០ឆ្នាំមួយនេះ អោយនៅឈររឹងមាំយូរអង្វែងបន្តទៀត។
The restoration team from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority is working to put maintained support to the northern gate of the East Mebon Temple, which is damaged.
This work is done to stabilize the entire structure of the gate, which is in a state of collapse as well as to use the mortar to seal the gaps between the cracked and separated stones to prevent water seepage.
This is part of the conservation work that the APSARA National Authority has been carrying out regularly to preserve the more than 1,000-year-old East Mebon temple.
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបសំណេះសំណាលជាមួយសិក្ខាកាមអប់រំមរតកវប្បធម៌អាស៊ាន- APSARA National Authority Meets ASEAN Cultural Heritage Education Trainees- 01 November 2024
នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាលជាមួយសិក្ខាកាមចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពីការអប់រំមរតកវប្បធម៌អាស៊ាន ដឹកនាំដោយលោកបណ្ឌិត ឡៅ គឹមលាង។