ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាប្រគល់សម្ភារជូនភ្ញៀវទេសចរដែលភ្លេចឬជ្រុះបាត់-APSARA National Authority’s tourism agents hand over the lost and found items to tourists-09 January 2023

Share Post:

ក្រុមភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានប្រគល់សម្ភារមួយចំនួនដល់ភ្ញៀវទេសចរ ដែលកន្លងមកពួកគេបានភ្លេច ឬជ្រុះបាត់នៅតាមតំបន់ប្រាសាទក្នុងរមណីយដ្ឋានអង្គរ។ ការប្រគល់ជូននេះមានសម្ភារមួយចំនួនដូចជា កាបូបលុយ ទូរសព្ទដៃ អត្តសញ្ញាណប័ណ្ណ Passport និងប្រាក់មួយចំនួន។

ជារឿយៗ ភ្នាក់ងារទេសចរណ៍តែងតែរើសបាននូវសម្ភារឬរបស់របរមួយចំនួនដែលភ្ញៀវទេសចរបានជ្រុះ ឬភ្លេចនៅតាមប្រាសាទនានា ហើយសហការជាមួយនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ ក្នុងការស្វែងរកម្ចាស់សម្ភារឬរបស់របរទាំងនោះ ជូនទៅម្ចាស់ដើមវិញ។

គួរបញ្ជាក់ថា សកម្មភាពទាំងអស់នេះ ទទួលបាននូវការថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងកក់ក្តៅពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបានបង្ហាញនូវក្តីស្រឡាញ់ និងទំនុកចិត្តខ្ពស់មកលើភ្នាក់ងារទេសចរណ៍៕

រូបភាព៖ ភ្នាក់ងារទេសចរណ៍

APSARA National Authority’s tourism agents hand over the lost and found items to tourists

The tourism agents of APSARA National Authority hand over some items to the tourists who forgot or drop them at the temple area in the Angkor site. Those items include wallets, cell phones, cameras, ID cards, passports, some cash, etc.

Tourism agents often pick up some materials or items that tourists have dropped or forgotten at the temples. When they see something that is lost or forgotten, they cooperate with the heritage protection police, the tourism police, and the public order agents to find the owner of the item and always return those items to the owners.

It should be noted that all these activities have received warm thanks and appreciation from national and international tourists, as well as showing love and trust in tourism agents.

Photos: Tourism Agents

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn