ក្រុមភ្នាក់ងារទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានបន្តជួសជុលគ្រឿងបរិក្ខា ទេសចរណ៍មួយចំនួននៅតាមប្រាសាទ ដូចជាជណ្ដើរក្ដារឈើដែលទ្រុឌទ្រោម ឱ្យមានសោភ័ណភាព និងរឹងមាំ។ ការងារនេះ ដើម្បីសម្រួលដល់ដំណើរទស្សនារបស់ភ្ញៀវទេសចរ ដែលមកកម្សាន្ត ក្នុងរមណីយដ្ឋានអង្គរឱ្យប្រកបដោយផាសុកភាព និងប្រកបដោយភាពសប្បាយរីករាយ ពោរពេញ ដោយអនុស្សាវរីយ៍ និងការចងចាំដ៏ល្អៗ៕
រូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌
Tourism agents to repair some tourism facilities in the temple area to welcome tourists back
The tourism agents of the Department of Tourism Development and Culture have continued to repair some tourism facilities at the temple area, such as the wooden stairs and paths. This work facilitates the visit of tourists who visit the Angkor site to be comfortable and have a great memorial trip.
Photos: Department of Tourism Development and Culture
Share:
Our Latest News

ឯកឧត្តមបណ្ឌិត ហង់ ពៅ ចូលរួមពិធីបិទសិក្ខាសាលាស្តីពី«កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍»-H.E. Dr. Hang Peou Attends the Closing Ceremony of the Workshop on the Youth Cultural Exchange Program on World Heritage Management and Community Development - 19 February 2025
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

