Tuesday, December 24, 2024
Latest:

ក្រុមការងារសម្អាតបរិស្ថានយកចិត្តទុកដាក់សម្អាតបរិស្ថានក្នុងរមណីយដ្ឋានអង្គរ-Regular environmental clean-up activities at the Angkor site -14 October 2022

Share Post:

ក្រុមការងារសម្អាតបរិស្ថានក្នុងរមណីយដ្ឋានអង្គរ បានយកចិត្តទុកដាក់លើការងារសម្អាតបរិស្ថានទាំងនៅតាមប្រាសាទ លើដី និងក្នុងទឹកជាប្រចាំ ដើម្បីលើកសម្រស់សោភ័ណភាព និងតម្លៃរមណីយដ្ឋាន។ សកម្មភាពនេះ ជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការលើកតម្លៃអង្គរ ដែលមានប្រាសាទ ព្រៃឈើ ស្មៅ កសិន្ធុទឹក ផ្លូវផង រក្សាបាននូវសោភ័ណភាព និងអនាម័យស្អាតជានិច្ច គយគន់មិនជិនណាយ ហើយរមណីយដ្ឋានអង្គរ ក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ និងទាក់ទាញភ្ញៀវទេសចរ។

សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមថែរក្សាបរិស្ថាននៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងអស់ ដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវដើម្បីឱ្យក្រុមការងារងាយស្រួលក្នុងការគ្រប់គ្រង និងប្រមូលយកទៅកន្លែងស្តុកសំរាមតាមបច្ចេកទេស៕

អត្ថបទ៖ យី សុថា
រូបភាព៖ យី សុថា. ហ៊ុ រិទ្ធី

Regular environmental clean-up activities at the Angkor site

Every day, the APSARA National Authority’s vegetation cleaning team strives to carry out its daily work by cleaning the vegetation, both on land and on the water, to keep the clean environment at the Angkor site, which attracts more tourists, in addition to the amazing temples.
The environmental cleaning team takes care to clean the environment at the Angkor site.

The APSARA National Authority would like to call for cooperation from all tourists to take care of the environment in the Angkor area and put the garbage in the trash bins properly so that the team can easily manage and collect those garbage.

Article: Yi Sotha
Photos: Yi Sotha. Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn