ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ របស់អាជ្ញាធរជាតិអប្សរា កំពុងធ្វើការជាប់ជាប្រចាំ ទាំងយប់ទាំងថ្ងៃ នៅតាមទ្វារទឹកសំខាន់ៗ ដើម្បីបញ្ចៀសទឹកមិនឱ្យជន់លិចតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាប។ បើទោះបីបរិមាណទឹកមានច្រើនក៏ដោយ តែក្រុមការងារអាជ្ញាធរជាតិអប្សរា អាចបញ្ចៀសទឹកទៅតាមប្រព័ន្ធធារាសាស្រ្ដដែលមានភាពខ្វាត់ខ្វែង និងប្រសិទ្ធភាពខ្ពស់៕
The Department of Water, Forestry, and Infrastructure Management of the APSARA National Authority is working day and night at the main water gates to prevent flooding in the Angkor site and Siem Reap city. Despite the large amount of water, the APSARA National Authority’s team can divert water through a highly efficient irrigation system.
Share:
Facebook
Twitter
Pinterest
LinkedIn
Our Latest News

ឯកឧត្តមបណ្ឌិត ហង់ ពៅ ចូលរួមពិធីបិទសិក្ខាសាលាស្តីពី«កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍»-H.E. Dr. Hang Peou Attends the Closing Ceremony of the Workshop on the Youth Cultural Exchange Program on World Heritage Management and Community Development - 19 February 2025
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលាស្តីពី កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍ ដែលជាសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងគាំទ្រដោយមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។

