រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានទេសចរជាតិ និងអន្ដរជាតិសរុប ៤ ៣៥០នាក់ ចូលទស្សនាសួនរុក្ខជាតិអង្គរ។ សួនរុក្ខជាតិអង្គរ បានទាក់ទាញទេសចរជាច្រើន ពិសេសនារដូវបុណ្យទានផ្សេងៗ ក្រោយបើកដំណើរការនៅថ្ងៃទី១៩ ខែឧសភា មក។ សួនរុក្ខជាតិអង្គរ បង្កើតឡើងដោយអាជ្ញាធរជាតិអប្សរា ដោយចែកជា៥ផ្នែកធំៗ រួមមាន សួនឱសថ និងគ្រឿងទេស សួនផ្កាស្មៅ និងផ្កាចម្រុះ សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ និងសួនព្រៃឈើ/សត្វព្រៃអង្គរ ដែលសរុបមានរុក្ខជាតិប្រមាណ ៥០០ប្រភេទ។ សាធារណជនបន្តចូលទស្សនាដោយសេរី និងឥតបង់ថ្លៃ៕
….
Pchum Ben festival attracted more than 4,000 tourists to visit Angkor Botanical Garden
During the three days of the Pchum Ben festival from 24 to 26 September 2022, a total of 4,350 tourists visited the Angkor Botanical Garden. The Angkor Botanical Garden has attracted many tourists, especially during the festive season, after opening on 19 May 2022, which was established by the APSARA National Authority and is divided into five main sections, including the Medicinal plants and Spices Garden, the Ornamental Grasses and Flowers Garden, the Palm Garden, the Khmer Inspirational Garden, and the Angkor Forest / Wildlife Garden, which totals about 500 species of plants with the free admission to visit now.
Share:
Facebook
Twitter
Pinterest
LinkedIn
Our Latest News
អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យHARDING ដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ -APSARA National Authority Collaborates with HARDING University for Tree Planting Initiative in Angkor- 18 November 2024
ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចមកកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីវប្បធម៌របស់ប្រទេសក្នុងតំបន់អាសុីអគ្នេយ៍