Share Post:
ក្នុងអំឡុងពេលបំពេញបេសកកម្មនៅប្រទេសកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម Stephen Mathias ឧបការីឯកឧត្តមអគ្គលេខាធិកាអង្គការសហប្រជាជាតិ និងជានាយកទទួលបន្ទុកការិយាល័យកិច្ចការច្បាប់ និងលោកជំទាវ Lynn Goldman Mathias ដែលជាភរិយា បានឆ្លៀតពេលមកទស្សន:កិច្ចស្វែងយល់អំពីការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដោយមានឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរផងដែរ។
ក្នុងដំណើរទស្សន:កិច្ចនោះ គណ:ប្រតិភូបានទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទនាគព័ន្ធ សួនរុក្ខជាតិអង្គរជាដើម៕
During the mission in Cambodia on 24 September 2022, H.E. Stephen Mathias, the Deputy Legal Counsel of the United Nations Office of Legal Affairs, and his wife, Mrs. Lynn Goldman Mathian, took the time to visit and explore the management of the Angkor site, accompanied by H.E. Hang Peou, Director General of APSARA National Authority.
During the visit, the delegation visited Angkor Wat, Bayon Temple, Ta Prohm Temple, Neak Pean Temple, Angkor Botanical Garden, etc.
Share:
Our Latest News
អាជ្ញាធរជាតិអប្សរា ធ្វើបទបង្ហាញក្រោមប្រធានបទ «គម្រោងស្រាវជ្រាវអំពីឧបោសថាគារនៅអង្គរធំ»- APSARA National Authority hosted a lecture on “The Angkor Vihara Project” - 21 January 2025
ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃទីស្នាក់ការអាជ្ញាធរជាតិអប្សរា ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានអញ្ជើញវាគ្មិនដែលជាដៃគូសហការស្រាវជ្រាវ ធ្វើបាឋកថាអំពីលទ្ធផលស្រាវជ្រាវខឿនព្រះវិហារកន្លងមកនៅក្នុងអតីតរាជធានីអង្គរធំ ក្រោមប្រធានបទ«គម្រោងស្រាវជ្រាវអំពីឧបោសថាគារនៅអង្គរធំ»។