Saturday, May 25, 2024
Latest:

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំកម្មវិធីពិសាអាហារពេលល្ងាច ក្នុងឱកាសសន្និសីទអន្តរជាតិស្តីពីការការពារនិងការទប់ស្កាត់ការចរាចរជួញដូរសម្បតិ្តវប្បធម៌ខុសច្បាប់៖ទស្សនៈពីអាស៊ាន-Ministry of Culture and Fine Arts to host the dinner on the occasion of the International Conference on Cultural Property Protection: “The Prevention of Illicit Trafficking of Cultural Properties-An ASEAN Perspective”-07 September 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

នាល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធាន AMCA បានអញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារពេលល្ងាច ក្នុងឱកាសសន្និសីទអន្តរជាតិ ស្តីពីការការពារ និងការទប់ស្កាត់ការជួញដូរចរាចរសម្បតិ្តវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន នៅបរិវេណប្រាសាទក្រវ៉ាន់ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទបុរាណដ៏អស្ចារ្យ ជាច្រើនដូចជា អង្គរវត្ត បាយ័ន និងប្រាសាទតាព្រហ្មជាដើម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម Ekkhaphab Phanthavong អគ្គលេខាធិការរងអាស៊ាន គណៈប្រតិភូអញ្ជើញមកពីគ្រប់ប្រទេសនិងរដ្ឋ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត។
ក្នុងឱកាសនោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានAMCA មានប្រសាសន៍ថា ជាកិត្តិយសដ៏អស្ចារ្យសម្រាប់ការរៀបចំអាហារពេលល្ងាចនាពេលនេះ ដើម្បីភាពជាមិត្តភាព សាមគ្គីភាព និងសមិទ្ធិផលនានារបស់យើង ព្រមទាំងរីករាយការប្រគំតន្ត្រី ការសម្តែងសិល្បៈទស្សនីយភាពផ្សេងៗ អមនឹងអាហារចម្រុះរសជាតិបែបខ្មែរ ដើម្បីទទួលស្វាគមន៍គណៈប្រតិភូ។

លោកជំទាវបណ្ឌិតសភាចារ្យ មានប្រសាសន៍ទៀតថា តំបន់ឧទ្យានអង្គរនៃខេត្តសៀមរាប ជាតំបន់បេតិកភណ្ឌពិភពលោក ដែលមានប្រាង្គប្រាសាទបុរាណជាច្រើន ហើយប្រាសាទទាំងនេះ ធ្វើឱ្យភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោកមានការកោតស្ញប់ស្ងែងយ៉ាងខ្លាំង មិនត្រឹមតែពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ថែមទាំងកាលពីអតីតកាលទៀតផង។ លោកជំទាវមានប្រសាសន៍ទៀតថា ជាថ្មីម្តងទៀត សូមថ្លែងអំណរគុណចំពោះវត្តមាន ហើយការបន្តការចូលរួម និងកិច្ចសហប្រតិបត្តិការក្នុងការអភិរក្ស និងកិច្ចការពារបេតិកភណ្ឌវប្បធម៌៕

Ministry of Culture and Fine Arts to host the dinner on the occasion of the International Conference on Cultural Property Protection: “The Prevention of Illicit Trafficking of Cultural Properties-An ASEAN Perspective”

On the evening of 06 September 2022, H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts and President of AMCA, presided over dinner on the occasion of the International Conference on Cultural Property Protection: “The Prevention of Illicit Trafficking of Cultural Properties-An ASEAN Perspective” at the Kravan temple area of Angkor site, a World Heritage site with many great ancient temples such as Angkor Wat, Bayon, and Ta Prohm.

The event was also attended by H.E. Ekkhaphab Phanthavong, Deputy Secretary-General of ASEAN, delegations from all countries and states, as well as many distinguished guests.
On that occasion, H.E. Dr. Phoeurng Sackona said that it was a great honor to organize this dinner for our friendship, solidarity, and achievements and enjoy the art performances to welcome the delegation.

She added that the Angkor Park of Siem Reap is a World Heritage Site with many ancient temples, and these temples amaze tourists from around the world. She reiterated her gratitude for the presence, continued involvement, and cooperation in the conservation and protection of cultural heritage.

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn