Monday, December 9, 2024
Latest:

ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការដោះស្រាយផលប៉ះពាល់ដីធ្លី និងសំណង់នៅក្នុងតំបន់ឧទ្យានអង្គរ-The orientation commission to hold a meeting to monitor the progress of impact assessment to tackle illegal construction in the Angkor area-02 September 2022

Share Post:

នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារដែលបានកើតមានកន្លងមក ក្នុងពេលអនុវត្តន៍ការងារ ចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងមានការអញ្ជើញចូលរួមដោយរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា អង្គភាពនគរបាលការពារបេតិកភណ្ឌ ព្រមទាំងក្រុមការងារបច្ចេកទេស មកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈមួយចំនួនទៀតផងដែរ៕
អត្ថបទ៖នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖លោក ហ៊ុំ រិទ្ធី
The orientation commission to hold a meeting to monitor the progress of impact assessment to tackle illegal construction in the Angkor area
On 01 September 2022, at the office of the APSARA National Authority, the working team to solve the problem of illegal construction and land in the Angkor area and other areas under the management of the APSARA National Authority held a meeting to review the progress work that has taken place during the implementation of the campaign to measure and demarcate plots and identify land occupants in the Angkor park.
The meeting was chaired by H.E. Chea Sophara, Deputy Prime Minister, Minister of Land Management, Urban Planning and Construction, H.E. Say Samal, Minister of Environment, H.E. Sum Map, Secretary of State of the Ministry of Culture and Fine Arts, Siem Reap Provincial Administration, the head of the APSARA Authority, the Heritage Protection Police Unit, as well as the technical working group from the Ministry of Land Management, Urban Planning and Construction and the Ministry of Culture and Fine Arts.
Article: Department of Communication
Photos: Mr. Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn