Share Post:

នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា និងគណប្រតិភូ បានអញ្ជើញមកដល់ខេត្តសៀមរាបហើយ។ ក្នុងទស្សនកិច្ចរយៈពេលខ្លីក្នុងខេត្តសៀមរាប លោករដ្ឋមន្រ្តីការបរទេសឥណ្ឌា បានអញ្ជើញទៅទស្សនាប្រាសាទតាព្រហ្ម ពិសេសចូលទស្សនាសាលរបាំ ដែលទើបនឹងជួសជុលរួច ដែលគម្រោងនេះជាកិច្ចសហប្រតិបត្តិការរវាងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) និងអាជ្ញាធរជាតិអប្សរា។ ក្រៅពីនេះ ឯកឧត្តមក៏នឹងទៅទស្សនាប្រាសាទអង្គរវត្ត និងសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីផងដែរ មុននឹងចាកចេញទៅរាជធានីភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥៕
Minister of Foreign Affairs of India visits Ta Prohm
On 03 August 2022, H.E Mr. Subrahmanyam Jaishankar, Minister of Foreign Affairs of India, and his delegation arrived in Siem Reap. During a short visit to Siem Reap, the Indian Foreign Minister visited Ta Prohm, especially the newly renovated dance hall, which is a collaboration between the Archaeological Survey of India (ASI) and the APSARA National Authority. In addition, He will also visit Angkor Wat and the Museum of Asian Traditional Textiles before leaving for Phnom Penh to attend the 55th ASEAN Foreign Ministers’ Meeting.
Share:
Our Latest News

ប្រាសាទជម ចាប់ផ្ដើមបង្ហាញរូបរាង និងសោភ័ណភាពឡើងវិញជាបណ្ដើរៗ បន្ទាប់ពីអ្នកជំនាញបានជួសជុលរយៈពេល១ឆ្នាំ៤ខែ-Chorm Temple gradually regained its original appearance and beauty after one year and four months of restoration - 06 March 2025
ប្រាសាទជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ចំណាយពេលជាង១ឆ្នាំ៤ខែមកនេះ កំពុងមានភាពល្អប្រសើរឡើងវិញជាជំហានៗហើយ។