Share Post:
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance ហៅកាត់ថា(JQA)។ គោលបំណងនៃសវនកម្មតាមដានគឺដើម្បីបញ្ជាក់ថាអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បន្តកិច្ចការអនុលោមស្របតាមតម្រូវការស្តង់ដារ ISO40001 ដែរឬទេ។
តំណាងស្ថាប័ន JQA និងជាសវនករលោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) បានលើកឡើងតាមរយៈវីដេអូ Zoom ថា ចំណុចដែលត្រូវយកមកពិនិត្យនៅក្នុងសវនកម្មផ្ទៃក្រៅនាពេលនេះ មានដូចតទៅ៖ ទី១ ពិនិត្យលើសវនកម្មផ្ទៃក្នុង និងត្រួតពិនិត្យការគ្រប់គ្រង ទី២ ពិនិត្យសវនកម្មលើកមុនដែលមិនមានភាពមិនអនុលោម ទី៣ ឆ្លើយតបរបស់អាជ្ញាធរជាតិអប្សរាទៅនឹងការតវ៉ាផ្សេងៗពីមជ្ឍដ្ឋានខាងក្រៅ បើសិនមានការតវ៉ាកើតឡើងនៅឆ្នាំមុន ទី៤ ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន ទៅលើការសម្រេចគោលបំណង ទី៥ ស្ថានភាពរីកចម្រើនទៅមុខសម្រាប់សកម្មភាពកែលម្អជាបន្តបន្ទាប់ ទី៦ ការគ្រប់គ្រងប្រតិបត្តិការជាប្រចាំដែលបានចារនៅក្នុងសៀវភៅគ្រប់គ្រងបរិស្ថាន ទី៧ ការផ្លាស់ប្តូរផ្សេងៗនៅក្នុងប្រព័ន្ធគ្រប់គ្រង ទី៨ ភាពសមស្របនៃការប្រើប្រាស់ស្លាកសញ្ញាចុះបញ្ជី និងការបោះពុម្ពផ្សាយ ព័ត៌មានដែលបានចុះបញ្ជី។
សូមជម្រាបថា សវនកម្មនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២២ ដោយពិនិត្យវាយតម្លៃនៅតាមនាយកដ្ឋានអង្គភាពចំណុះឱ្យអាជ្ញាធរជាតិអប្សរា និងនៅតាមរណីយដ្ឋានអង្គរដោយផ្ទាល់៕
អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហ៊ុ រិទ្ធី
Auditor of Japan Quality Assurance conducts an external audit to monitor the work of the Environmental Management System of the Angkor
On 27 July 2022, at the office of the APSARA National Authority, an external audit on the ISO 14001: 2015 Environmental Management System was conducted by Japan Quality Assurance (JQA). The purpose of the surveillance audit is to confirm whether the organization’s EMS is continuously conforming to the requirement of ISO14001.
Mr. Mamoru YAMADA, Representative of JQA and Auditor stated through Zoom that the points to be considered in the current external audit are as follows: 1: internal audit and management review, 2: corrective actions conducted to the nonconformities raised in the previous audit, 3: response to complaints, 4: effectiveness of management system on objective achievement, 5: progress status of activities for continual improvement, 6: continual operation control, 7: changes in the management system, and 8: appropriateness of registration mark use and publication of registered information.
It should be noted that this audit will be conducted for 2 days from 27 to 28 July 2022, with reviews and evaluations of the departments and units under the APSARA National Authority.
Article: Yi Sotha
Photos: Hum Rithy
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)