ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ(G.A.C.P) កំពុងដំណើរការជួសជុលក្បាច់ចម្លាក់នានានៅតួប៉មឥដ្ឋទី៨របស់ប្រាសាទបាគង ដែលកំពុងទទួលរងនូវការខូចខាត ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយថ្មភក់និងកំបោរបាយអរមានការពុកផុយ របេះធ្លាក់បន្តិចម្ដងៗ ។
ការជួសជុលដែលចាប់ដំណើរការពីដើមឆ្នាំ២០២២មកនេះ បានផ្តោតសំខាន់ទៅលើការងារពង្រឹងក្បាច់ចម្លាក់មួយចំនួន ដែលនៅសេសសល់តាមជញ្ជាំងប្រាសាទ កុំឱ្យខូចខាតបន្តទៀត។ ដោយប្រើប្រភេទកាវពិសេសម្យ៉ាងឈ្មោះEthyl silicate បញ្ជ្រាបចូលក្នុងសាច់ថ្មដែលពុកផុយ និងបិទភ្ជិតតាមស្នាមប្រេះនានា ដើម្បីឱ្យចម្លាក់មានភាពរឹងមាំឡើងវិញ ។
គម្រោងនេះត្រូវប្រើពេលយ៉ាងតិចក៏២ឆ្នាំដែរ ដោយគ្រោងនឹងបញ្ចប់នាដំណាច់ឆ្នាំ២០២៣ខាងមុខ។
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហ៊ុ រិទ្ធី
APSARA National Authority cooperates with Germany’s G.A.C.P to restore the carvings on the walls of the 8th brick tower at Bakong temple
Technicians of APSARA National Authority in collaboration with G.A.C.P are working to restore the carvings at the 8th brick tower of Bakong temple, which is being damaged gradually.
The restoration project began in early 2022 and focused on strengthening some of the remaining carvings on the temple walls to prevent further damage. Using a particular type of glue called Ethyl silicate, it penetrates the brittle stone and seals the cracks to make the carvings stronger.
The project will take at least two years and is scheduled for completion by the end of 2023.
Article: Department of Communication
Photos: Hum Rithy
Share:
Our Latest News
អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័ន ASI -APSARA National Authority Meets with ASI- 24 December 2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Bhima Azmira ប្រធានស្ថាប័ន Archaeological Survey of India (ASI)