Sunday, May 26, 2024
Latest:

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាចូលរួមប្រជុំស្តីពីការបូកសរុបការងារ និងទិសដៅការងាររបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅទីក្រុងប៉ារីស-H.E.Dr. PHOEURNG Sackona attended a meeting to review the work and direction of the ICC-Angkor in Paris.-22 July 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរាបានដឹកនាំសហការីចូលរួមកិច្ចប្រជុំបូកសរុបការងាររយៈពេល៣០ឆ្នាំ និងការពិភាក្សាទស្សនវិស័យរយៈពេល១០ឆ្នាំខាងមុខទៀតរបស់អាយស៊ីស៊ីអង្គរ(២០២៣-២០៣៣) នៅទីស្នាក់ការក្រសួងអឺរ៉ុប និងកិច្ចការអន្តរជាតិ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

អង្គប្រជុំដ៏មានសារសំខាន់នោះ មានការអញ្ចើញចូលរួមពី ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម បុង សុវត្ថិ ឯកអគ្គរាជទូត ប្រតិភូអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ និងភាគីពាក់ព័ន្ធសំខាន់មួយចំនួនទៀតដូចជា ភាគីតំណាងប្រទេសបារាំងដឹកនាំដោយលោក Matthieu PEYRAUD ក្រសួងការបទេសបារាំង លោក Bruno FAVEL  លោកស្រី Francine d’ORGEVAL តំណាងក្រសួងវប្បធម៌បារាំង  ភាគីតំណាងប្រទេសជប៉ុនដឹកនាំដោយ លោក MIZUTANI Toshihiko លេខាទីមួយ ប្រតិភូអចិន្ត្រៃយ៍នៃប្រទេសជប៉ុនប្រចាំអង្គការយូណេស្កូ លោកស្រី Nao HAYASHI តំណាងអង្គការយូណេស្កូទីក្រុងប៉ារីស។ រីឯតំណាងគណៈកម្មាធិការអាយស៊ីស៊ី-អង្គរមានការអញ្ជើញចូលរួមដោយ លោកសាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ  និងលោកសាស្ត្រាចារ្យ Mounir BOUCHENAKI អ្នកជំនាញចំពោះកិច្ចសម្រាប់ការអភិរក្សនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។

គួរបញ្ជាក់ថា នៅក្នុងសម័យប្រជុំពេញអង្គលើកទី២៨នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា នៅខេត្តសៀមរាប សហប្រធាននៃគណៈកម្មាធិការនេះគឺប្រទេសបារាំងនិងជប៉ុន បានប្រកាសយ៉ាងឱឡារិកអំពីការបន្តបេសកកម្មជ្រោមជ្រែងចំនួន១០ឆ្នាំបន្ថែមទៀតដល់កម្ពុជាក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី

On 21 July 2022, H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts and President of the Board of APSARA National Authority, led the working team to attend a meeting to review the work for the last 30 years and discuss the vision of ICC Angkor for the next 10 years (2023-2033) at the Ministry of Europe and International Affairs in Paris, France.

This meeting was attended by H.E.Dr. Hang Peou, Director General of APSARA National Authority, H.E. Mr. Bong Sovath, Ambassador of Cambodia to UNESCO, and other key stakeholders such as the French side led by Mr. Matthieu PEYRAUD, Ministry of Foreign Affairs of France, Mr. Bruno FAVEL, and Ms. Francine d’ORGEVAL, Representatives of the Ministry of Culture of France as well as Japanese side led by Mr. MIZUTANI Toshihiko, First Secretary, Permanent Representative of Japan to UNESCO, Ms. Nao HAYASHI, Representative of UNESCO in Paris. The ICC-Angkor was represented by Prof. Azedine BESCHAOUCH, Permanent Secretary of the ICC-Angkor, and Prof. Mounir BOUCHENAKI, the ICC-Angkor Conservation Specialist.

It should be noted that during the 28th Plenary Session of the ICC-Angkor at the APSARA National Authority Headquarters in Siem Reap, the Co-Chairs of the Committee, France, and Japan, announced the extension of the mission for another 10 years to support Cambodia in the conservation and sustainable development of Angkor World Heritage Site.

Article: Miss Chhay Phanny

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn