ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល តួប៉មទី៧ ដែលសាងឡើងពីឥដ្ឋស្ថិតនៅផ្នែកខាងជើងប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។
ការងារជួសជុលដែលបានចាប់ផ្តើមពីខែមីនាឆ្នាំ២០២២ មកនោះ បច្ចុប្បន្នសម្រេចបាន៩០ភាគរយហើយ។ ចំពោះការងារដែលនៅសេសសល់មួយចំនួនដូចជា ជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋជញ្ជាំងតួប្រាសាទផ្នែកខាងលើ និងបិទស្នាមប្រេះតាមជញ្ជាំងដើម្បីការពារជម្រាបទឹក គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២២ខាងមុខ។
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុ រិទ្ធី
APSARA National Authority restoring the brick tower in Bakong temple
APSARA National Authority’s restoration team is restoring the seventh dilapidated brick tower on the north side of Bakong temple, which began in March 2022.
So far, more than 90 percent of the restoration work has been completed. Some of the remaining work, such as repairing and strengthening the structure of the upper wall, and sealing the cracks in the wall to prevent water seepage, is scheduled to be completed before the end of 2022.
Article: Department of Communication
Photos: Mr. Hum Rithy
Share:
Our Latest News

កំណាយដំណាក់កាលទី២ នៅប្រាសាទតាព្រហ្ម រកឃើញដងខ្លួនពុទ្ធបដិមាចំនួន១ ដែលមានព្រះសិររក្សាទុកនៅអភិរក្សដ្ឋានអង្គរ តាំងពីសម័យបារាំង-The Second Phase of excavations at Ta Prohm Temple unearthed a Buddha statue with a head preserved at the Angkor Conservation since the French era - 10 March 2025
អាជ្ញាធរជាតិអប្សរា តាមរយៈការសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ធ្វើកំណាយស្រាវជ្រាវក្នុងដំណាក់កាលទី២ នៅចំណុចខាងក្រៅកំពែងថ្មបាយក្រៀមនាទិសឦសាននៃរោងទងទី៣របស់ប្រាសាទតាព្រហ្ម បានរកឃើញដងខ្លួនពុទ្ធបដិមាចំនួន១