Sunday, December 22, 2024
Latest:

អាជ្ញាធរជាតិអប្សរាប្រមូលបំណែកទេវតាទាញព្រ័ត្រ ដែលរកឃើញក្នុងពេលកំណាយនៅខ្លោងទ្វារតាកាវ យកទៅជួសជុល និងរក្សាទុក រងចាំការជួសជុលបន្ត-APSARA National Authority to collect the pieces of Takav Gate’s Deva balustrade found during the excavation for further restoration-17 June 2022

Share Post:

កំឡុងពេលធ្វើកំណាយស្រាវជ្រាវនៅផ្នែកខាងជើងស្ពានហាលនៃខ្លោងទ្វារតាកាវ បានរកឃើញបំណែករូបទេវតាទាញព្រ័ត្រដែលរំលំធ្លាក់ពីស្ពានហាលចូលក្នុងកសិន្ធុផ្នែកខាងជើងនិងបានកប់ក្នុងដីអស់រយៈពេលរាប់រយឆ្នាំកន្លងមក។ បំណែករូបទាំងអស់ត្រូវចុះបញ្ជី គូរ និងថតរូប មុននឹងលើកយកចេញពីក្នុងរណ្តៅកំណាយមកលាងសម្អាត ជួសជុល ទៅដាក់នៅលើស្ពានហាល ត្រៀមបន្តទៅដាក់នៅតាមទីកន្លែងដើមវិញ។

អ្នកស្រី ទឹម ធីតា បុរាណវិទូ នៃនាយកដ្ឋានអភិរក្សក្នុងប្រាសាទឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បាននិយាយថា ដំណាក់កាលកំណាយស្រទាប់ដីចាក់បង្គរប្រវែង៦០ម៉ែត្រ ទទឹង៦ម៉ែត្រ និងជម្រៅប្រមាណជា១០សង់ទីម៉ែត្រ បានប្រទះឃើញបំណែកផ្សេងៗ រួមមានបំណែកដងខ្លួនរូបទេវតាទាញព្រ័ត្រ បំណែកប្រអប់ដៃ-ជើង និងព្រះសិរទេវតាចំនួន៨។ ព្រះសិរចំនួន៦ ត្រូវបានយកទៅរក្សាទុកនៅទីស្នាក់ការនគរបាលបេតិភណ្ឌដើម្បីរក្សាសុវត្ថិភាព រីឯព្រះសិរចំនួន២ផ្សេងទៀតមានព្រះសិរ១បែកពាក់កណ្តាលជា២បំណែក ហើយព្រះសិរ១ទៀតមានសភាពសឹករេចរឹល និងផុយស្រួយខ្លាំងដែលតម្រូវឱ្យរងចាំរហូតដល់សាច់ថ្មរឹងមាំល្អមុននឹងអាចផ្លាស់ទីព្រះសិរនេះទៅកន្លែងជួសជុល។

អ្នកស្រី ធីតា បន្ថែមថា ការរកឃើញបំណែកបដិមាទាំងអស់នេះ ផ្តល់ជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ការជួសជុលចម្លាក់ទាញព្រ័ត្រនៅស្ពានហាលខ្លោងទ្វារតាកាវបានគ្រប់គ្រាន់ដូចដើមឡើងវិញ។ អ្នកស្រី បញ្ជាក់ថា មកដល់ពេលនេះ ការងារកំណាយបានរកឃើញបំណែកចម្លាក់ទេវតាបានប្រមាណជា៣០ភាគរយ ហើយបំណែកចម្លាក់មួយផ្នែកធំទៀតបានដួលរលំនៅលើតួស្ពានហាល។

អ្នកជំនាញរូបនេះ បន្តឱ្យដឹងថា ការធ្វើកំណាយនៅដំណាក់ដំបូងមិនទាន់ដល់ស្រទាប់ដីដើមក្នុងសម័យសាងសង់ស្ពានហាលនៅឡើយ។ បន្ទាប់ពីបញ្ចប់កំណាយស្រទាប់ទី១ អាជ្ញាធរជាតិអប្សរានឹងបន្តធ្វើកំណាយស្រាវជ្រាវស្រទាប់ទី២ នឹងបន្តដល់ស្រទាប់ដីធម្មជាតិ ដើម្បីស្វែងយល់ពីរចនាសម្ពន្ធនៃស្ពានហាល ដើម្បីឱ្យវិស្វករ ស្ថាបត្យករ រៀបចំពង្រឹងស្ពាននេះឡើងវិញ។ សូមបញ្ជាក់ថា ការធ្វើកំណាយស្រាវជ្រាវនេះបានចាប់ផ្ដើមតាំងពីដើមខែឧសភា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា

APSARA National Authority to collect the pieces of Takav Gate’s Deva balustrade found during the excavation for further restoration

During excavations on the north side of the Takav Gate’s causeway, the restoration found fragments of the Deva balustrade that had fallen into the moat in the northern causeway for hundreds of years. All pieces must be registered, sketched, and photographed before being taken out of the excavation pit to clean, restore, and placed in their original place.

Tim Thida, an archaeologist of the Department of Conservation of Monuments and Preventive Archaeology, said that the excavation phase, which was 60 meters long, 6 meters wide, and 10 centimeters deep, found fragments including Deva body parts such as the pieces of the arms, legs, and eight heads. Six Deva heads are kept at the Heritage Police Headquarters for safety, while the other two heads had one head split into two parts and the other one was very worn and fragile, which required waiting until the stones are solid before moving it to the restoration site.

Ms. Thida added that the discovery of all these pieces of sculpture provided an important benefit for the restoration of the statues at the Takav Gate’s causeway. So far, she said, excavations have found about 30 percent of the Deva statues.

She added said that the excavation in the first stage has not reached the original soil during the construction of the causeway yet. After the completion of the first layer excavation, APSARA National Authority will continue to excavate the second layer, which is the natural soil layer to understand the structure of the causeway so that the experts can prepare to strengthen the bridge. It should be noted that the excavation began in early May 2022 and is scheduled to end in late July 2022.

Article: Miss Chhay Phanny
Photos: Mr. Yi Sotha

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn