អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ាធ្វើសិក្ខាសាលាស្តីពី «បណ្ណសារអភិរក្សអង្គរ»-APSARA National Authority cooperates with the French School of Asian Studies to hold a seminar on “Angkor Conservation’s archives”-31 May 2022
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅសាលលលៃ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ា បើកសិក្ខាសាលាស្តីពី«បណ្ណសារអភិរក្សអង្គរ»ដើម្បីបណ្តុះបណ្តាលតាមបែបវិទ្យាសាស្ត្រអំពីឯកសារនៃការអភិរក្សអង្គរតាំងពីឆ្នាំ១៩០៨-១៩៧៥ ដើម្បីជួយសម្រួលការប្រើប្រាស់ឯកសារទាំងនោះដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗនៅក្នុងបរិបទបេតិកភណ្ឌ រួមមានអភិរក្សអង្គរ អាជ្ញាធរជាតិអប្សរា សារមន្ទីរជាតិកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលត្រូវប្រើប្រាស់ឯកសារប្រភេទនេះជារៀងរាល់ថ្ងៃ (អ្នកថែរក្សា អ្នកជួសជុល អ្នកបុរាណវិទ្យា បណ្ណារក្ស)។
Read More