Monday, November 18, 2024
Latest:

អាជ្ញាធរជាតិអប្សរា រៀបចំកម្មវិធីបណ្ដុះគំនិតកុមារថែរក្សាបរិស្ថានអង្គរ-APSARA National Authority to organize a training program on Children with Angkor Environment-13 May 2022

Share Post:

ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបឋមសិក្សាចំនួន៣ មានសាលាបឋមសិក្សាដូនឪ សាលាបឋមសិក្សាត្រពាំងស្វាយ សាលាបឋមសិក្សាគោកគ្រើល ស្ថិតក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានរៀបចំកម្មវិធីបណ្ដុះគំនិតកុមារថែរក្សាបរិស្ថានអង្គរ ដល់សិស្សានុសិស្សថ្នាក់ទី៤ និងទី៥ សរុបចំនួន៤៦នាក់។

កម្មវិធីនេះប្រព្រឹត្តឡើង ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកតំណាងប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា មន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរា និងអ្នកស្រី អែម សុខាន នាយិការសាលាបឋមសិក្សាដូនឪ ព្រមទាំងលោកគ្រូអ្នកគ្រូផង។

កម្មវិធីបណ្ដុះគំនិតកុមារថែរក្សាបរិស្ថានអង្គរដើម្បីបណ្តុះគំនិតកុមារឱ្យយល់ដឹង ភ្ញាក់រឭក និងចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ នៃតំបន់អង្គរដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាព សុខដុមរម្យនារវាងបរិស្ថានស្អាត សង្គមវប្បធម៌ និងសង្គមរស់នៅរបស់មនុស្សក្នុងតំបន់អង្គរទាំងមូល។

ឯកឧត្តម សុខ លក្ខិណា មានប្រសាសន៍ថា នេះជាកម្មវិធីមួយដែលជាទម្លាប់របស់អាជ្ញាធរជាតិអប្សរាតែងតែធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមសាលារៀន ហៅថា កម្មវិធីសងសង្គម បូករួមទាំងសកម្មភាពទៅជាមួយ ដែលមានដៃគូសហការមានស្ថាប័ន JQA (Japan Quality Assurance) របស់ប្រទេសជប៉ុន។ ប៉ុន្តែដោយសារមានវិបត្តិជំងឺ១៩ ត្រូវបានអាក់ខាន ហើយយើងបានបង្វែរកម្មវិធីសង្គម មកជួយឧបត្ថម្ភ ផ្តល់ជារង្វាន់លើកទឹកចិត្តដល់សិស្សមានជីវភាពក្រីក្រ តែរៀនពូកែ ដូចជាក់ស្តែង នៅក្នុងថ្ងៃនេះតែម្តង និងនៅពេលអនាគត។

ឯកឧត្តមក៏កោតសរសើចំពោះសិស្សានុសិស្សមានភាពក្លាហ៊ាន ព្រមទាំងជំរុញ និងលើកទឹកចិត្តដល់កូនក្មួយសិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ ជំនះបានគ្រប់ឧបសគ្គដើម្បីរៀនសូត្របានល្អប្រសើរ និងដើម្បីអនាគតដ៏ត្រចេះត្រចង់កើតចេញពីចំណេះដឹងមិនចេះរីងស្ងួតនេះ៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ហាប់ គឹមអាន

APSARA National Authority to organize a training program on Children with Angkor Environment

On 13 May 2022, the Environmental Management System of Angkor Unit of APSARA National Authority, in cooperation with 3 primary schools: Daun Ov, Trapeang Svay, and Kork Kreul in Angkor Thom District, Siem Reap Province, organizes a training program on the Children with Angkor environment for a total of 46 students.

The event is presided over by H.E. Mr. Sok Leakena, Advisor to the Ministry of Culture and Fine Arts and a representative of EMS, APSARA National Authority’s officials, and Ms. Em Sokhan, Principle of Daun Ov Primary School, as well as teachers.

Children with Angkor Environment Program to educate children to understand, love, protect and preserve the cultural heritage and natural resources of the Angkor area to live in a harmonious society between a clean environment, culture, and living society in the whole Angkor area.

H.E. Mr. Sok Leakena said that this program is always held every year in schools, called the Social Reimbursement Program, including activities with the cooperation of JQA (Japan Quality Assurance). But due to the Covid-19 crisis, we turn this social program to support and donate to pool students.

Article: Mr. Yi Sotha
Photo: Mr. Hab Kim An

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn