Tuesday, November 19, 2024
Latest:

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលសង្រ្គោះប្រាសាទ ជម-APSARA National Authority to restore Chorm temple of the Preah Pithu Temple Group-09 May 2022

Share Post:

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមូលនិធិបេតិកភណ្ឌវប្បធម៌នៃប្រទេសកូរ៉េ (Korea cultural heritage foundation) កំពុងដំណើរការជួសជុលសង្រ្គោះប្រាសាទជម ឋិតក្នុងក្រុមប្រាសាទព្រះពិធូ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ ។
ដោយផ្អែកលើស្ថានភាពខូចខាតរបស់ប្រាសាទ ការងារជួសជុលតម្រូវឱ្យអ្នកជំនាញអនុវត្តតាមបច្ចេកទេសអាណាស្ទីឡូស(Anastylosis) ពោលគឺត្រូវធ្វើការរុះរើតួនៃប្រាសាទចេញទាំងស្រុង ដើម្បីធ្វើការពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្រោម ជួសជុលថ្មដែលបាក់ខូច និងរៀបផ្គុំតួប្រាសាទឡើងវិញ ដោយរក្សាឱ្យបាននូវទម្រង់ដើមទាំងស្រុង។
គម្រោងជួសជុលនេះ ត្រូវប្រើពេលវេលា៣ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២១។

APSARA National Authority to restore Chorm temple of the Preah Pithu Temple Group

The APSARA National Authority, in collaboration with the Korea cultural heritage foundation, is in the process of restoring the Chorm temple of the Preah Pithu Temple Group.

Based on the damaged condition of the temple, the restoration work requires an expert to apply the Anastylosis technique to completely dismantle the temple in order to strengthen the foundation, the relevant structures below, restore the broken stones, and reassemble it to its original form. The restoration project will take three years, starting from 2021.

Article: Department of Communication
Photos: Mr. Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn