Day: April 21, 2022

News 2022

ឯកឧត្ដម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបពិភាក្សាការងារជាមួយលោក Guillaume Roussy តំណាងស្ថាប័ន Gourmand World Cookbook Awards-H.E. Dr. SUM Map, Secretary of State of the Ministry of Culture and Fine Arts, meets Mr. Guillaume Roussy, Representative of Gourmand World Cookbook Awards 21 April 2022

ដោយមានការសម្របសម្រួលពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប ឯកឧត្ដម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីពាក់ព័ន្ធ បានទទួលជួបពិភាក្សាការងារជាមួយលោក Guillaume Roussy តំណាង Gourmand World Cook book Awards និងជាប្រធានក្រុមហ៊ុន LES VINS DE SAUMUR អមដំណើរដោយឯកឧត្តម ប្រាក់ ដាវិដ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធភាពរៀបចំកម្មវិធី Angkor Food Summit នៅចុងឆ្នាំ២០២២ខាងមុខនេះ ក្នុងទឹកដីខេត្តសៀមរាប។

Read More