Saturday, November 23, 2024
Latest:

អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលតួនិរតីរបស់ប្រាសាទលលៃ-APSARA National Authority to restore the southwestern tower of Lolei temple 19 April 2022

Share Post:

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះតួនិរតីរបស់ប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោម កំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។
ការងារជួសជុលដែលបានចាប់ផ្តើមពីខែមិនាឆ្នាំ២០២២មកនោះ ក្រោមអ្នកបច្ចេកទេសបាននឹងកំពុងអនុវត្តការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងរចនាសម្ពន្ធខឿនផ្នែកខាងក្រោម រៀបពង្រឹងសសរផ្អោបតាមទ្វារដើម្បីទប់ទ្រទម្ងន់ផ្តែរខាងលើ ធ្វើការពង្រឹងផ្ទាំងរចនាសម្ពន្ធឥដ្ឋដែលប្រេះនិងពុកផុយ បិទស្នាមប្រេះតាមជញ្ជាំងដើម្បីការពារជម្រាបទឹក និងធ្វើការទប់ទ្រលំនឹងតួប្រាសាទ ដោយប្រើគ្រោងដែកពីខាងក្នុង ។
ការងារជួសជុលនេះ គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២២ខាងមុខ។

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុ រិទ្ធី

————–

APSARA National Authority’s technicians are working to restore the southwestern tower of the Lolei temple.
The restoration work started in March 2022, and the technicians have been carrying out some important work, such as strengthening the structure of the lower part, reinforcing the pillars at the door to support the weight of the upper part,​ and reinforcing the brick structure, which has the cracks as well as sealing cracks in walls to prevent water seepage and stabilizing the tower using a steel frame from the inside. The restoration work is scheduled to be completed before the end of 2022.

Article: Department of Communication
Photos: Mr. Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn