Thursday, December 26, 2024
Latest:

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមជួសជុលស្ពានបុរាណតាអោងដំណាក់កាលទីពីរ-APSARA National Authority starts restoring the second phase of the Ta Ong ancient bridge-05 April 2022

Share Post:

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលស្ពានតាអោង ដែលជាស្ពានបុរាណមួយ កសាងឡើងនៅក្នុងសម័យអង្គរ ដែលកំពុងមានភាពទ្រុឌទ្រោនទៅហើយ។នេះជាដំណាក់កាលជួសជុលលើកទីពីរ ដោយចាប់ផ្ដើមកាលពីដើមខែមេសារហូតដល់ខែសីហា ឆ្នាំ២០២២ខាងមុខ ដោយប្រើថវិកាមូលនិធិរបស់អាជ្ញាធរជាតិអប្សរា។

ការជួសជុលពង្រឹង គ្រឹះស្ពានបុរាណនេះ ក្នុងគោលបំណងជួយពង្រឹងរចនាសម្ពន្ធរបស់ស្ពានឱ្យរឹងមាំឡើងវិញផង និងរក្សាឱ្យបាននូវអាយុកាលយូរអង្វែងបន្តទៅទៀតផង ពិសេស គឺជួយសម្រួលចរន្តទឹកហូរដើម្បីបញ្ចៀសចេញពីការជន់លិច ព្រមទាំងឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់មានភាពងាយស្រួល និងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅទីនេះឱ្យកាន់តែច្រើនថែមទៀតផង ។

មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុលស្ពាន លោក ពុទ្ធ សុទ្ធ ឱ្យដឹងថា នៅផ្នែកខាងត្បូងរបស់ស្ពានតាអោង គឺមានការទ្រុឌទ្រោមខ្លាំងដូចជា ថ្ម រលុះធ្លាក់ពីរកន្លែង និងជញ្ជាំងស្ពានរហែកចេញមួយកន្លែង។ លោក ពុទ្ធ សុទ្ធ បញ្ជាក់ទៀតថា ដំណើរការជួសជុលពេលនេះ គឺ ក្រុមការងារបានធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ជួសជុលថ្ម ពង្រឹងសសរស្ពានដែលរលុះធ្លាក់ ព្រមទាំងជួសជុលជញ្ជាំងរហែកខាងកើតឱ្យត្រូវ តាមលំនាំដើមឡើងវិញ។ ជាមួយគ្នានេះដែរ ក៏មានការជួសជុលពង្រឹងដៃបង្កាន់នាគដាក់ចូលទីតាំងដើមឡើងវិញ សរុបប្រវែង ៧០ម៉ែត្រ។

លោក ពុទ្ធ សុទ្ធ មានប្រសាសន៍ទៀតថា កត្តាដែលនាំឱ្យស្ពានតាអោងរងការខូចខាត គឺដោយអាយុកាល អាកាសធាតុធម្មជាតិ និងសម្ពាធនៃទម្ងន់ដែលបង្កឡើងពីមនុស្សជាដើម។ បច្ចុប្បន្នស្ពានបុរាណតាអោង ដែលស្ថិតនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប មានសភាពចាស់ទ្រុឌទ្រោមខ្លាំងជាច្រើនផ្នែកដូចជា ប្រេះញែកចេញពីគ្នា ហើយផ្នែកកណ្តាលនៃតួស្ពានសងខាង គឺថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតក៏កំពុងប្រឈមនឹងការរលុះធ្លាក់ដែរ។

ស្ពានបុរាណតោអោងសាងសង់ឡើងអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃនាគក្បាល៩ធ្វើអំពីថ្មភក់ និងមានព្រះពុទ្ធ សមាធិនៅចំកណ្តាលក្បាលនាគ។ ស្ពាននេះ សាងឡើងនាសម័យអង្គរក្នុងរចនាប័ទ្មបាយ័ន្ត ដោយយោងទៅលើបង្កាន់ដៃនាគ។
កាលពីឆ្នាំ២០២០ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាធ្លាប់បានជួសជុលស្ពានតាអោងនេះម្តងមកហើយនៅដំណាក់កាលទីមួយ ដោយកាលណោះ ការជួសជុលបានធ្វើនៅផ្នែកខាងជើងដូចជា បង្កាន់ដៃនាគ ពង្រឹងជញ្ជាំងសសរចំនួន១១ និងការកាយដីកកស្ទះ ដើម្បីសម្រួលដល់ផ្លូវទឹកហូរឆ្លងកាត់៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា/លោក សុខ វិសាល

—-

Experts from the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority are in the process of restoring the Ta Ong Bridge, which is an ancient bridge built during the Angkorian period from April to August 2022, using the funds of the APSARA Authority.

Rehabilitation of the foundation of this ancient bridge to strengthen the structure of the bridge, especially to facilitate the flow of water to avoid flooding and the travel of people as well as attract more tourists to visit here.

The official in charge of restoring this bridge, Mr. Puth Soth, said that on the south side of the Ta Ong bridge, there is a lot of deterioration, such as falling stones in two spots and a cracked wall of the bridge. Mr. Soth further stated that the restoration process now such as his team making a list of stone registration plans, restoring the stones, strengthening the bridge pillars that collapsed, and restoring the cracked wall on the east. At the same time, the Naga balustrade is restored for a total length of 70 meters.

Mr. Puth Soth added that the factors that caused the Ta Ong bridge to be damaged were due to age, natural factors, and the pressure of the weight caused by people. Currently, the Ta Ong ancient bridge, located in Chong Spean village, Khvav commune, Chi Kreng district, Siem Reap province, is very old and dilapidated in many parts, such as cracks, some stones have fallen in the middle part of the bridge on both sides, and other parts also are facing the same risk.

The bridge was built from laterite and is decorated with a sandstone carving of a meditating Buddha sitting at the center of a nine-headed Naga during the Angkorian period in the Bayon style.

In 2020, experts from the APSARA National Authority restored the Ta Ong Bridge in the first phase on the north side, such as the Naga balustrade, the reinforcement of 11 pillar walls, and the excavation of the waterway flowing through.

Article: Miss Chhay Phanny

Photos: Mr. Yi Sotha / Mr. Sok Visal

05 Apr 2022

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn