Saturday, December 21, 2024
Latest:

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ-APSARA National Authority’s Community team granted permission for home renovation in Angkor Park-17 March 2022

Share Post:

ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

ជាក់ស្តែង ក្រុមការងារប្រចាំស្រុកប្រាសាទបាគង បានពិនិត្យ និងដោះស្រាយស្ថិតក្នុងឃុំបាគង។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន២សំណើ។
ក្រុមការងារប្រចាំស្រុកបន្ទាយស្រី បានពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងឃុំខ្នារសណ្តាយ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន១សំណើ។

សរុបមក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន៣សំណើ។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕

អត្ថបទ និងរូបភាព៖ ក្រុមការងារសហគមន៍

APSARA National Authority’s Community team granted permission for home renovation in Angkor Park.

On 17 March 2022, APSARA National Authority’s community team, in collaboration with the local authority, granted permission to renovate the houses of the villagers in Angkor Park.

According to the report of the community team, the permissions were two cases in Prasat Bakong district, and one case in Banteay Srei district.

Please note that all house renovation requests are free of charge.

Article and Photos: APSARA National Authority’s Community Team

Share:

Facebook
Twitter
Pinterest
LinkedIn