Sunday, December 22, 2024
Latest:

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលកម្រាលផ្លូវចូលប្រាសាទព្រះគោ-APSARA National Authority restores the walkway to the entrance of Preah Ko temple-28 February 2022

Share Post:

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលកម្រាលផ្លូវចូលប្រាសាទព្រះគោ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។
ការងារសំខាន់ចំពោះមុខដែលត្រូវយកចិត្តទុកដាក់ក្នុងការជួសជុល រួមមាន ជួសជុលពង្រឹងកម្រាលថ្មបាយក្រៀមដែលបុព្វបុរសបានក្រាលលើផ្លូវចូលប្រាសាទ ដែលថ្មមួយចំនួនត្រូវពុកផុយ បាក់ស្រុត និងបាត់បង់ឡើងវិញ។ ដោយធ្វើការពង្រឹងគ្រឹះក្រោម ជួសជុលថ្មដែលបាក់ខូច និងស្វែងរកថ្មដែលបាត់មកដាក់តាមទីតាំងដើម។
ការងារជួសជុល ថែទាំនេះជាផ្នែកមួយនៃកិច្ចអភិរក្សដែលអាជ្ញាធរជាតិអប្សរាបានធ្វើជាប្រចាំ ដើម្បីថែរក្សាប្រាង្គប្រាសាទបុរាណ អោយនៅគង់វង្សយូរអង្វែង៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុំ រិទ្ធី
….
APSARA National Authority restores the walkway to the entrance of Preah Ko temple
APSARA National Authority’s technicians are restoring the walkway to the entrance of the Preah Ko temple.
The focus of restoration work is on some key tasks, such as restoring and reinforcing the laterite walkway to the entrance due to some stones being rotten and lost as well as strengthening the foundation under the rotten stones and replacing the missing stones in the original position.
This restoration work is part of the conservation work that the APSARA National Authority has done regularly to maintain the ancient temples in Angkor Park.
Article: Department of Communication
Photos: Mr. Hum Rithy
28 February 2022

Share:

Facebook
Twitter
Pinterest
LinkedIn