Saturday, May 25, 2024
Latest:

វាលស្មៅខៀវខ្ចី ជុំវិញប្រាសាទអង្គរវត្ត ត្រូវទទួលការថែទាំជាប្រចាំដោយអាជ្ញាធរជាតិអប្សរា-The green scenery around Angkor Wat needs regular maintenance by APSARA National Authority-18 February 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ចាប់ពីឆ្នាំ២០២០មក ក្រោមការណែនាំពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្រុមការងារបច្ចេកទេសបានរៀបចំដាំស្មៅឡើងវិញ និងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិបែបទំនើប ដើម្បីកែលម្អនិងលើកកម្ពស់ភាពបៃតងខ្ចីនៅជុំវិញបរិវេណប្រាសាទអង្គរវត្ត។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការងារដាំស្មៅ និងការស្រោចស្រព ក្រុមការងារបានធ្វើជាប្រចាំថ្ងៃ នៅជុំវិញប្រាសាទអង្គរវត្ត ធ្វើយ៉ាងណាឱ្យទីនោះមានពណ៌បៃតង ខៀវខ្ចីគ្រប់រដូវកាល។ លោកបន្តថា ការងារស្រោចស្រពវាលស្មៅត្រូវយកចិត្តទុកដាក់ជាខ្លាំងពិសេសនៅក្នុងរដូវប្រាំង ដោយត្រូវបង្កើនការស្រាចទឹកយ៉ាងហោចណាស់ចំនួនពីរដងក្នុងមួយថ្ងៃ។
លោកបន្តថា ភាពខុសប្លែកទាំងនេះ ទទួលបានការចាប់អារម្មណ៍ និងកោតសសើរមិនដាច់ពីមាត់ ពីសំណាក់ភ្ញៀវទេសចរគ្រប់រូប ដែលបានមកទស្សនាប្រាសាទអង្គរវត្ត។

លោក ប៊ុន ឈីវ ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ធំ ដែលបានមកទស្សនាប្រាសាទអង្គរវត្ត បានឱ្យដឹងថា លោកពេញចិត្តចំពោះសកម្មភាពថែទាំ និងស្រាចស្រពវាលស្មៅនៅបរិវេណប្រាសាទអង្គរវត្ត ការធ្វើបែបនេះ នឹងបង្កើនសម្រស់ស្រស់ស្អាតដល់ប្រាសាទអង្គរមួយកម្រិតទៀត។ ពិសេសភ្ញៀវទេសចរមានអាម្មណ៍ស្រស់ស្រាយ និងបានថតរូបភាពយ៉ាងស្រស់ស្អាតជាមួយវាលស្មៅខៀវខ្ចីទាំងនោះ។

សូមបញ្ជាក់ថា សកម្មភាពដាំ និងថែទាំស្មៅ មិនត្រឹមតែរៀបចំធ្វើនៅបរិវេណមុខប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែសកម្មភាពទាំងនេះ បានធ្វើនៅតាមប្រាសាទមួយចំនួនទៀតដូចជា ព្រះលានជល់ដំរី ប្រាសាទបាយ័ន្ត ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម និងទីកន្លែងជាច្រើនទៀត ធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរ មានភាពបៃតងស្រស់ស្អាតទាំងខួបប្រាំង និងវស្សា៕
អត្ថបទ៖នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖លោក យី សុថា

….
The green scenery around Angkor Wat needs regular maintenance by APSARA National Authority
From 2020, APSARA National Authority replants the grass and sets up an automatic irrigation system to enhance the greenery around Angkor Wat.
Mr. Phoeun Sokhim, Deputy Director of Department of the Water Management of APSARA National Authority, said that the work of planting grass and irrigation work are done daily around Angkor Wat to make the grass field green in all seasons. He added that the irrigation work must be very careful, especially in the dry season to increase watering at least twice a day.
Mr. Bun Chhiv, a local tourist from Kampong Thom province who visites Angkor Wat, said that he is satisfied with the maintenance and irrigation of grass in the area of ​​Angkor Wat, this will increase the beauty of Angkor to another level. In particular, tourists feel refreshed and take beautiful pictures of this green landscape.
Article: Department of Communication
Photo: Mr. Yi Sotha
18 February 2022

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn