Saturday, November 23, 2024
Latest:

អាជ្ញាធរជាតិអប្សរាបានជួយរៀបចំគំនូសប្លង់ស្ថាបត្យកម្មដែលមានលក្ខណៈបែបប្រពៃណីខ្មែរជូនដល់ប្រជាពលរដ្ឋចំនួន៣៧គ្រួសារ -APSARA National Authority assessed the home construction site for 37 families in Angkor Park-17 February 2022

Share Post:

រយៈពេល២សប្តាហ៍នៃខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមការងារបច្ចេកទេសផ្នែកស្ថាបត្យកម្មនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានជួយរៀបចំគំនូសប្លង់ស្ថាបត្យកម្មដែលមានលក្ខណៈបែបប្រពៃណីខ្មែរជូនដល់ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាតបាន៣៧ករណី ក្នុងនោះរួមមាន៖ ក្រុងសៀមរាប ចំនួន៨ករណី ស្រុកអង្គរធំ ចំនួន៤ករណី ស្រុកប្រាសាទបាគង ចំនួន៩ករណី ស្រុកបន្ទាយស្រី ចំនួន៦ករណី ស្រុកពួក ចំនួន៨ករណី និងស្វាយលើ ចំនួន២ករណី។
អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់និងពិនិត្យ ព្រមទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំណាក់កាលទទួលសំណើរហូតដល់ដំណាក់កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញ ពោល គឺធ្វើយ៉ាងណាឱ្យសេវាកម្មរបស់អាជ្ញាធរជាតិអប្សរាខិតកាន់តែជិតប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់ទេ៕
អត្ថបទនិងរូបភាព៖ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ
….
APSARA National Authority assessed the home construction site for 37 families in Angkor Park.
The Department of Land and Habitat Management in the Angkor Park of APSARA National Authority said that during the first two weeks of February 2022, the working team assessed the home construction site for the people living in the Angkor Park for 37 families.
According to the team’s report, the permissions were granted for eight cases in Siem Reap City, four cases in Angkor Thom district, nine cases in Prasat Bakong district, six cases in Banteay Srei district, eight cases in Pouk district, and two cases in Svay Leu district.
Please note that all house construction requests are free of charge.
Article and Photos: Department of Land and Habitat Management in the Angkor Park
17 February 2022

Share:

Facebook
Twitter
Pinterest
LinkedIn