Saturday, May 25, 2024
Latest:

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ-APSARA National Authority’s Community team granted permission for home renovation in Angkor Park

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន០៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ជាក់ស្តែង ក្រុមការងារប្រចាំស្រុកប្រាសាទបាគង បានពិនិត្យ និងដោះស្រាយស្ថិតក្នុងឃុំមានជ័យ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០៣សំណើ។
ក្រុមការងារប្រចាំស្រុកអង្គរធំ បានពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងឃុំលាងដៃ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០៣សំណើ។
ក្រុមការងារប្រចាំស្រុកប្រាសាទបន្ទាយស្រី បានពិនិត្យ និងដោះស្រាយនៅក្នុងឃុំរំចេក និងឃុំខ្នារសណ្តាយ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន ០៣សំណើ។
សរុបមក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន០៣គោលដៅ បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន០៩សំណើ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕
អត្ថបទ និងរូបភាព៖ ក្រុមការងារសហគមន៍
….
APSARA National Authority’s Community team granted permission for home renovation in Angkor Park.
On 18 January 2022, APSARA National Authority’s community team, in collaboration with the local authority, granted permission to renovate the houses of the villagers in Angkor Park.
According to the report of the community team, the permissions were three cases in Prasat Bakong district, three cases in Angkor Thom district and three cases in Banteay Srie district.
Please note that all house renovation requests are free of charge.
Article and Photos: APSARA National Authority’s Community Team

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn