ការជួសជុលខ្លោងទ្វារទី៣ផ្លូវចូលខាងកើតប្រាសាទបន្ទាយស្រី Restoration of the third gate, the eastern entrance of Banteay Srei temple

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
ការជួសជុលខ្លោងទ្វារទី៣ផ្លូវចូលខាងកើតប្រាសាទបន្ទាយស្រី

ការជួសជុលខ្លោងទ្វារទី៣ផ្លូវចូលខាងកើតប្រាសាទបន្ទាយស្រីក្នុងគោលបំណងធំៗចំនួនពីរគឺកាត់បន្ថយការខូចខាតផ្ទាំងសិលាចារឹកទាំងសងខាងស្ថិតនៅលើស៊ុមទ្វារនៃច្រកចូលកណ្តាលខាងកើតពីសំណាក់ភ្ញៀវចូលទស្សនាប្រាសាទប្រចាំថ្ងៃនិងសង្រ្គោះរចនាសម្ពន្ធប្រាសាទដែលកំពុងរងហានិភ័យ។អាជ្ញាធរជាតិអប្សរា បានជួសជុលខ្លោងទ្វារទី៣នេះស្របតាមអនុសាសន៍ណែនាំពីក្រុមអ្នកជំនាញអាដហុករបស់អាយស៊ីស៊ី-អង្គរ ដោយត្រូវអនុវត្តចំនួន២គម្រោងគឺគម្រោងទី១ ជួសជុលច្រកចូលខាងជើងនៃខ្លោងទ្វារខាងកើតក្នុងកំពែងទី៣មុននឹង បិទច្រកចូលកណ្តាលដើម្បីការពារសិលាចារឹកសងខាងមេទ្វារឯគម្រោងទី២គឺលើកថ្មដែលធ្លាក់រាយប៉ាយនៅកំពែងថ្មបាយក្រៀមជ្រុងនិរតីប្រមាណ៧ម៉ែត្រ។ អាជ្ញាធរជាតិអប្សរា បានចំណាយថវិកាទាំងស្រុងសម្រាប់ការជួសជុលចំនួនពីរកន្លែងត្រង់រចនាសម្ពន្ធប្រាសាទដែលខូចខាតដោយប្រើរយ:ពេលនៃការជួសជុលចំនួន៥ខែបានបញ្ចប់នៅចុងឆ្នាំ ២០១៦។មូលហេតុនៃការទ្រុឌទ្រោមរចនាសម្ពន្ធរបស់ខ្លោងទ្វារនិងភាគខ្លះនៃកំពែងប្រាសាទគឺ បណ្តាលមកពីកត្តាធម្មជាតិគួបផ្សំនឹងអាយុកាលដ៏យូរលង់នៃសំណង់នេះពោលគឺមួយភាគនៃសំណង់រងការបំផ្លាញដោយការរលំបាក់នៃដើមឈើពិសេសគឺប្ញសនៃដើមឈើធំៗបានចាក់បំបើងគ្រឹះបណ្តាលឱ្យមានការស្រុតទ្រេតនិងប្រេះចេញពីទម្រង់ដើម។ គម្រោងជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្វារនិងកំពែងថ្មបាយក្រៀមគឺអនុវត្តដោយផ្នែកៗត្រង់ចំណុចដែលមានការខូចខាតរងហានិភ័យខ្ពស់ដែលនឹងប៉ះពាល់ដល់សុវត្ថិភាពជុំវិញ។រាល់បច្ចេកទេសនៃគ្រប់ដំណាក់កាលនីមួយៗធ្វើឡើងដោយសន្សឹមៗនិងប្រុងប្រយ័ត្នដល់ការបែកបាក់ដុំថ្មប្រាសាទកំឡុងពេលមានការរុះរើថ្មនិងពេលរំកិលថ្មចេញពីស្រទាប់ដើម ហើយបន្ទាប់ពីរុះរើថ្មអសុវត្ថិភាពមួយផ្នែកតូចនៃជញ្ជាំងនឹងគ្រោងពង្រឹងគ្រឹះដែលរងការស្រុតឱ្យមានភាពរឹងមាំឡើងវិញចំណែកថ្មដែលបានរុះរើកន្លងមកគឺតម្រូវការចាំបាច់ក្នុងការជួសជុលនឹងរៀបបញ្ចូលនៅទីតាំង ដើមស្របតាមកម្រិតកម្ពស់ដែលបុរាណបានកំណត់។

Restoration of the third gate, the eastern entrance of Banteay Srei temple

Restoration of the third gate, the eastern entrance of Banteay Srei temple, aimed for two main purposes: to reduce the damage to the inscriptions on both sides of the door frame of the eastern central entrance by daily visitors to the temple as well as to save the carvings. The APSARA National Authority has restored the third gate following the recommendations of the ICC-Angkor’s Ad Hoc experts, with two projects to be implemented: the first project is to restore the northern entrance of the east gate of the third enclosure wall before closing the central entrance to protect the inscriptions on both sides of the main door, the second project is to lift the stones that fall scattered on the southwest laterite wall about 7 meters. APSARA National Authority has fully paid for the restoration of two damaged temple structures, with five-month restoration work, which was completed by the end of 2016. APSARA National Authority has fully paid for the restoration of two damaged temple structures, with five-month restoration work, which was completed by the end of 2016. The reason for the deterioration of the structure of the gate and some parts of the walls of the temple is due to natural factors, especially the roots of trees that pierced the temple platform, causing it to collapse and crack from its original form. The project was conducted to restore and strengthen the structure of gates and laterite walls, where there is a high risk of damage that will affect the safety around it.

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn