Saturday, December 28, 2024
Latest:

វេលាម៉ោង១៨:០០ល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ នឹងមានការសម្តែងសិល្បៈល្ខោនស្រមោលស្បែកធំ នៅបរិវេណព្រះលានជល់ដំរី

Share Post:

ដើម្បីអបអរសាទរព្រឹត្តិការណ៍«រំលឹកគុណអង្គរ»ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងដើម្បីចូលរួមចំណែកលើកស្ទួយវប្បធម៍អរូបិយនៃមនុស្សជាតិផងនោះ ក្រុមសិល្បៈល្ខោនស្រមោលស្បែកធំ វត្តរាជបូព៌ក្រុងសៀមរាប នឹងធ្វើការសម្តែងល្ខោនស្រមោលស្បែកធំ ជូនសាធារណៈបានទស្សនាដោយសេរី នៅបរិវេនព្រះលានជល់ដំរី។
កម្មវិធីសម្តែងល្ខោនស្រមោលស្បែកធំ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១តទៅ វេលាម៉ោង១៨:០០ល្ងាច រហូតដល់ម៉ោង២២:០០យប់។
កម្មវិធីសម្តែងមានដូចតទៅ៖ ថ្ងៃទី០១ សម្តែងវគ្គព្រះរាមកថ្នល់ ថ្ងៃទី០២ សម្តែងល្ខោនស្បែកតូច រឿងមន្តស្នេហ៍លិនថោង និងថ្ងៃទី០៣ សម្តែងល្ខោនស្បែកធំ វគ្គ សរនាគកបាស។
សូមបញ្ជាក់ថា ក្រៅពីការសម្តែងសិល្បៈល្ខោនស្រមោលស្បែកធំ ក៏មានកម្មវិធី ពិព័រណ៍បង្ហាញសមិទ្ធផលការងាររយ:ពេល២៩ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា និងស្នាដៃសិល្បៈផ្សេងៗ ដែលជាទំនៀមទម្លាប់ប្រពៃណី កម្មវីធីសម្តែងសិល្បៈ ល្ខោនបាសាក់ ដែលសុទ្ធតែមានសារសំខាន់ ក្នុងន័យនេះ សូមអញ្ជើញសាធារណៈចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ក្នុងរយៈពេល៣ថ្ងៃនេះ៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក យី សុថា

Share:

Facebook
Twitter
Pinterest
LinkedIn