ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចូលរួមកម្មវិធីបើកព្រឹត្តិការណ៍វប្បធម៌ទីក្រុងសៀមរាបដាក់ចូលជាទីក្រុងវប្បធម៌អាស៊ាន-10 December 2021

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នេះ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដោយមានឯកឧត្តម ហង់ ពៅ អគ្គនាយក ព្រមទាំងអគ្គនាយករង មន្រ្តី នៃអាជ្ញាធរជាតិអប្សរា បានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍វប្បធម៌អបអរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន។
ក្នុងពិធីដែលរៀបចំឡើងនៅបរិវេណមុខប្រាសាទអង្គរវត្ត មានការចូលរួមជាអធិបតីភាពពីលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូបទៀត។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានចូលរួមរៀបចំក្នុងពិព័រណ៍សូត្រនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងគំនូរព្រះពុទ្ធរូបប្រក់នាគ ដែលតាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍វប្បធម៌នេះធ្វើឡើង ស្របពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងវិចិត្រ ពីឆ្នាំ២០២០-២០២២៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហាប់ គឹមអាន
….
The Director-General of APSARA National Authority attends in the opening ceremony of the cultural event to celebrate Siem Reap as an ASEAN City of Culture
On 10 December 2021, H.E Dr. Hang Peou, Director-General of APSARA National Authority, attends in the opening ceremony of the cultural event to celebrate Siem Reap as an ASEAN City of Culture.
The ceremony is being held in front of Angkor Wat, presided by H.E. Ms. Pen Mony Makara, Secretary of State, Representative of H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts, H.E. Ms. You Sophea, Deputy Governor of Siem Reap, and other officials. At the same time, APSARA National Authority is also organizing the silk exhibition at MGC Asian Traditional Textiles Museum and the painting of the Naga Buddha, which is on display at Preah Norodom Sihanouk-Angkor Museum.
Please note that this cultural event takes place while Cambodia is hosting the ASEAN Ministerial Meeting on Culture and Fine Arts from 2020-2022.
Article: Department of Communication
Photos: Hap Kim An

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn