Saturday, November 9, 2024

អាជ្ញាធរជាតិអប្សរាជួយសង្គ្រោះប្រាសាទបន្ទាយស្រីដំដែក-APSARA National Authority reinforces the structure of Banteay Srey Domdek temple

ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការទល់ទ្រដើម្បីជួយសង្ក្រោះប្រាសាទបន្ទាយស្រីដំដែក ដែលស្ថិតនៅក្នុងឃុំដំដែក ស្រុកសូទ្រនិគម បានជោគជ័យហើយបន្ទាប់ពីបានប្រឹងប្រែងលើការងារអស់រយៈពេលជាង៣ខែមកនេះ។

Share Post:

មន្ត្រីទទួលបន្ទុកការងារការដ្ឋានលោក ពុទ្ធ សុទ្ធ ឱ្យដឹងថាការទល់ទ្រនេះ គឺក្នុងគោលបំណងជួយពង្រឹងសង្រ្គោះប្រាសាទឱ្យជៀសផុតពីហានិភ័យ។ បច្ចុប្បន្នប្រាសាទបន្ទាយស្រីដំដែកមានសភាពទ្រុឌទ្រោមខ្លាំងនៅប្រាង្គកណ្តាលនៅត្រង់ស៊ុមទ្វារ ស៊ុមបង្អួចដែលមានស្នាមប្រេះបែកបាក់។ ប្រសិនបើពុំមានការជួយទល់ទ្រសង្គ្រោះឱ្យបានទាន់ពេលទេ នោះចំណុចទាំងនោះនឹងប្រឈមបញ្ហា។ ចំពោះដំណើរការទល់ទ្រប្រាសាទបន្ទាយស្រីដំដែកចាប់តាំងតែពីអំឡុងចុងខែសីហា ហើយទើបតែបញ្ចប់កាលពីចុងខែតុលា ឆ្នាំ២០២១។
ប្រាសាទបន្ទាយស្រីដំដែកស្ថិតនៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគមក្នុងបរិវេណវត្ដប្រាសាទបន្ទាយស្រី ចម្ងាយប្រមាណ ៣៤គីឡូម៉ែត្រ ភាគខាងកើតនៃទីរួមខេត្ដសៀមរាប៕
អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ពុទ្ធ សុទ្ធ
….
APSARA National Authority reinforces the structure of Banteay Srey Domdek temple
The experts from the Department of Monument Outside of Angkor Site of the APSARA National Authority have successfully reinforced the strucutre of Banteay Srey Domdek temple.
Mr. Puth Soth, the official in charge of the working site, said that the structural reinforcement was a measure to prevent further danger to the temple. The current state of the Banteay Srey Domdek temple is very dilapidated, especially the door frame of central tower and the crack at window frame. If interventions were not in place, they would pose a threat to the temple. The reinforcement work begun late August and just finished at the end of October 2021.
Banteay Srey Domdek temple is located in Banteay Srei village, Dom Dek commune, Sot Nikum district, in the area of Banteay Srei pagoda, and about 34km in the east of Siem Reap City.
Article: Miss Chhay Phanny
Photos: Mr. Puth Soth

Share:

Facebook
Twitter
Pinterest
LinkedIn