Monday, December 23, 2024
Latest:

នារដូវវស្សាក្រុមការងារដករុក្ខជាតិតាមប្រាសាទបង្កើនកម្លាំងសម្អាតកាន់តែខ្លាំង-During the rainy season, APSARA National Authority doubles the effort in removing vegetation on the temples

ភ្លៀងធ្លាក់ជាបន្តបន្ទាប់នារដូវវស្សានេះ ជាអំណោយផលដល់រុក្ខជាតិចម្រុះបង្កើនការលូតលាស់នៅលើថ្មប្រាសាទ។ ករណីនេះ ធ្វើឱ្យក្រុមការងារដករុក្ខជាតិតាមប្រាសាទ ត្រូវបង្កើនកម្លាំងកាន់តែខ្លាំងដើម្បីសម្អាតរុក្ខជាតិទាំងនោះមិនឱ្យប៉ះពាល់ថ្ម និងសោភ័ណភាពប្រាសាទឡើយ។

Share Post:

លោក ងិន ធី អ្នកគ្រប់គ្រងពលករកាត់សម្អាតរុក្ខជាតិលើប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ដើមរុក្ខជាតិតូចធំមានដុះច្រើនតាមថ្មប្រាសាទក្នុងរដូវវស្សានេះ ពិសេសវត្តមានរុក្ខជាតិតូចៗ។ ទោះរុក្ខជាតិទាំងនោះហាក់ដុះលឿនខ្លាំងក្នុងរដូវវស្សា តែក្រុមការងាររបស់លោក ងិន ធី មិនបានបង្អង់កម្លាំងនោះទេ ផ្ទុយទៅវិញក្រុមការងារបានបង្កើនកម្លាំងទ្វេ ដើម្បីដក កាត់រុក្ខជាតិតូចធំទាំងនោះ មិនឱ្យដុះស្ដុកទ្រុប ធ្វើឱ្យបាត់បង់សោភ័ណភាព និងប៉ះពាល់ថ្មប្រាសាទទេ។
ក្រុមការងារបានបែងចែកគោលដៅសម្អាតបានច្បាស់លាស់ ពិសេសទីតាំងដែលមានចរាចរណ៍ទេសចរមមាញឹក និងបានដកឃ្លាតាមគោលដៅខ្លះដែលពុំមានចរាចរណ៍ទេសចរចូលទៅទស្សនាច្រើន ដោយទុកសម្អាតពេលក្រោយ តែមិនទុកឱ្យដុះស្ដុកច្រើនឡើយ។
សូមបន្ថែមថា ក្រៅពីក្រុមការងារកាត់សម្អាតរុក្ខជាតិលើប្រាសាទនេះ ក្នុងនោះក៏មានក្រុមការងារដទៃទៀតក៏ចូលរួមលើការកាត់សម្អាត និងការងារអនាម័យក្នុងប្រាសាទផងដែរ ក្នុងនោះមានភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់ជាដើម ដែលជានិច្ចកាលតែងចូលរួមយ៉ាងសកម្ម៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ យី សុថា
….
During the rainy season, APSARA National Authority doubles the effort in removing vegetation on the temples
During the rainy season, small plants and grass grow faster on the temples. So APSARA National Authority’s cleaning team has to double its effort in removing vegetation to enhance the temple’s surrounding environment.
Mr. Ngin Thy, the cleaning team leader of the Department of Monuments and Preventive Archaeology, said that the team has assigned cleaning targets, especially the targets that visitors are visiting the most.
In addition to the team cleaning the plants on the temples, there are also other teams actively involved in cleaning work at the temples, including tourism agents and public order agents.
Articles: Neang Samnang
Photos: Yi Sotha

Share:

Facebook
Twitter
Pinterest
LinkedIn