Sunday, May 26, 2024
Latest:

អាជ្ញាធរជាតិអប្សរាបន្តចែកចាយកូនឈើចម្រុះជាង៥០០០ដើមទៀតដល់ព្រះសង្ឃ និងសាធារណជន-APSARA National Authority distributed more than 5000 mixed saplings to the public

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
កូនឈើចម្រុះសរុបចំនួន៥,០៩៧ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាបន្តចែកចាយដល់ព្រះសង្ឃ ព្រមទាំងសាធារណជនពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ដើមឈើដែលចែកចាយទាំងនោះរួមមាន៖
– ប្រគេទកូនឈើជូនតំណាងភិក្ខុចូឡវរធម្មោ ហ៊ី ជីតៅ ព្រះគ្រូចៅអធិការវត្តសិតវ័ន(មហាវិហារ) ចំនួន៥០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្តនេះ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ កូនឈើទាំងនោះរួមមាន គ្រញូង៥០ដើម ធ្នង់៥០ដើម បេង៥០ដើម ច្រេស៥០ដើម គគីរ១០០ដើម ឥន្ទនេល៥០ដើម ត្របែកព្រៃ៥០ដើម រំដួល៥០ដើម និងថ្កុល៥០ដើម។
– ប្រគេទកូនឈើជូនព្រះចរណសោភ័ណ បណ្ឌិត គង់ សុភាព ព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងជើង ចំនួន១,៧០០ដើម ដើម្បីយកទៅដាំក្នុងពិធីដាំកូនឈើក្នុងបរិវេណវត្តនេះជាមួយកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ស្ថិតក្នុងក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់២០០ដើម បេង២០០ដើម ច្រេស១០០ដើម គគីរ៣០០ដើម ពពេល ១០០ដើម ត្រយឹង១០០ដើម ផ្តៀក១០០ដើម រំដួល២០០ដើម អង្គារបុស្ស១០០ដើម និងថ្កុល១០០ដើម។
– ផ្តល់កូនឈើជូនលោក ឈុំ រី នាយកវិទ្យាល័យបាយ័ន ចំនួន១២០ដើម ដើម្បីយកទៅដាំតាមដងផ្លូវ និងក្នុងបរិវេណសាលារៀន ស្ថិតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៧០ដើម និងរំដួល៥០ដើម។
– ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរអង្គរនៃអាជ្ញាធរជាតិអប្សរាចំនួន៦៧៧ដើម ដើម្បីយកទៅដាំនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត នៅខាងលិចខ្លោងទ្វារទន្លេអុំ និងនៅតាមស្ទឹងភូមិមណ្ឌល៣(ខាងជើងស្ពានរ៉ោករ៉ាក)។ កូនឈើទាំងនោះរួមមាន ស្រឡៅ៧៧ដើម បេង៥០ដើម ធ្នង់១០០ដើម ច្រេស៥០ដើម រំដួល២០០ដើម អង្គារបុស្ស ៥០ដើម ថ្កុល៥០ដើម ឥន្ទនេល៥០ដើម និងចារ៥០ដើម។
– ផ្តល់កូនឈើជូនលោក បុល សុខធម្ម ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣៥០ដើម ដើម្បីយកទៅដាំនៅវត្តកងរី ស្ថិតនៅភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម បេង១០០ដើម និងច្រេស៥០ដើម។
– ផ្តល់កូនឈើជូនលោក ប៊ុន យូឌី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន១,២០០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតនៅភូមិពាមលង្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម បេង១០០ដើម គគីរ១០០ដើម កកោះ១០០ដើម ឈើទាល១០០ដើម រំដួល១០០ដើម អង្គារបុស្ស១០០ដើម ថ្កុល១០០ដើម ក្ងោក១០០ដើម ឥន្ទនេល១០០ដើម និងត្របែកព្រៃ១០០ដើម ។
– ផ្តល់កូនឈើជូនលោក ផុន សុភី តំណាងអង្គការកុមារកំព្រាក្នុងសេចក្តីសង្ឃឹមថ្មី ចំនួន៥០ដើម ដើម្បីយកទៅដាំក្នុងមណ្ឌលកុមារកំព្រា ស្ថិតនៅភូមិក្រសាំង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០ដើម ធ្នង់១៥ដើម និងបេង១៥ដើម។
– ផ្តល់កូនឈើជូនលោក សម ពិសាល ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣០០ដើម ដើម្បីយកទៅដាំនៅវត្តពោធិវង្ស វត្តថ្កូវ វត្តពោធិធំ ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម និងបេង១០០ដើម។
– ផ្តល់កូនឈើជូនលោក ព្រហ្ម សំអ៊ាន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតនៅភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន រំដួល១២៥ដើម និងក្ងោក៧៥ដើម៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
….
APSARA National Authority distributed more than 5000 mixed saplings to the public
A total of 5097 mixed saplings were distributed to the public by APSARA National Authority from 15 to 22 October 2021. The saplings had been distributed to local authorities, monks as well as the local people.
Article and Photos: Department of Forestry, Cultural Landscapes, and Environment.

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn